កម្សាន្ត៖ ដោយសារសម្ពាធពីមជ្ឈដ្ឋានខាងក្រៅ សម្ពាធការងារ ស្នេហា ការសិក្សា ក៏ដូចជាកត្តានានាផ្សេងទៀត បានធ្វើឲ្យមនុស្សខ្លះបង្កើតទុក្ខកង្វល់តូចៗទាំងនោះ ទៅជាជំងឺផ្លូវចិត្តយ៉ាងកាចសាហាវ រហូតដល់អស់សង្ឃឹមលែងចង់បន្តដំណើរជីវិតតទៅមុខទៀត។
ជំងឺដ៏កាចសាហាវមួយនេះ បានកែប្រែមនុស្សមនុស្សម្នាក់ដែលធ្លាប់តែរីករាយឲ្យទៅជាមនុស្សម្នាក់ផ្សេងទៀត ដែលមានតែទុក្ខសោក ចង់នៅតែម្នាក់ឯងសម្ងំតែក្នុងបន្ទប់ លែងចង់ជួបមុខនរណាទៀត ដោយពួកគាត់គិតថា ជីវិតមួយនេះលែងមានតម្លៃទៀតហើយ។
តួយ៉ាងដូចជាអ្នកសិល្បៈល្បីៗប៉ុន្មានដួងនេះអ៊ីចឹង យើងតែងតែឃើញពួកគាត់សើចសប្បាយនៅពីមុខអ្នកគាំទ្រ តែតាមពិតទៅនៅពីក្រោយភាពសប្បាយរីករាយនោះ បានបង្កប់នូវភាពសោកសៅ កាតគិតខ្លី និងខ្លាចមនុស្សជុំវិញខ្លួន។តែយ៉ាងណាមិញ ពួកគាត់បានខំរើបម្រាសខ្លួនចេះពីជំងឺដ៏កាចសាហាវនេះ ដោយព្យាយាមរកដំណោះស្រាយ និងរកផ្លូវចេញមកវិញទាល់តែបាន។ ហើយគាត់ទាំងនោះគឺ៖
១.កញ្ញា សុភ័ក្រ កុសុម៉ា

២.កញ្ញា Nikki Nikki

៣.កញ្ញា ផេនខេត

៤.អ្នកនាង ទូច ស្រីល័ក្ខ

៥.លោក វី យ៉ារ៉ូ
