2022/08/11 at 12:25 PM
Banner Top
តិចច្រលំថានៅកំលោះ តាមពិត សេម មានប្រពន្ធ និងកូនរួចហើយ

កម្សាន្ត៖ តារាចម្រៀងស្រស់សង្ហារ សំលេងស្រទន់ លោក សេម សព្វថ្ងៃកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មិត្តយុវវ័យ ក៏ដូចជាអ្នកស្នេហាវិស័យបទចំរៀងមិនចំលងពីបរទេស។ តែក្រៅពីអាជីពជាតារាចម្រៀង​ យូរៗម្ដងគេក៏ឃើញវត្តមានរបស់លោក លេចឡើងក្នុងរឿងភាគល្បីៗម្ដងម្កាលដែរ។

នៅក្នុងចំណងស្នេហាជាមួយភរិយាជាង ៥ឆ្នាំទៅហើយ ថ្មីៗនេះកំលោះសង្ហារ លោក សេម បានបង្ហើបប្រាប់ឲ្យប្រិយមិត្តក៏ដូចជាអ្នកគាំទ្រដឹងថា លោកបានរៀបការរួចហើយ ពោលគឺតាំងពីកំឡុងឆ្នាំ២០១៦ មកម្លេះ ដោយមានកូនស្រីដ៏ស្រស់ស្អាតម្នាក់ជាចំណងដៃនៃស្នេហា។

យ៉ាងណាមិញ ក្រោយស្ងាត់បាត់ពីសិល្បៈមួយរយះ តារាប្រុសសំលេងផ្អែមរូបនេះកំពុងតែមមាញឹកជាខ្លាំងជាមួយមុខរបបផ្ទះត្រចៀកកំាព្រោះថា ទឹកមាត់ និងសំបុកត្រចៀកកាំ កំពុងត្រូវប៉ាន់ទីផ្សារ និងលក់បានតម្លៃខ្ពស់ផងដែលនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply