កូរ៉េ៖ យោងតាមការបង្ហើបរបស់ក្រុមហ៊ុនយក្ស YG បានប្រាប់ឲ្យដឹងថា ចំនួនកុម្ម៉ង់ទុកមុន អាល់ប៊ុមចំរៀងទោលរបស់ Lisa មានការកក់ឡើងដល់ទៅ ៧០០ ០០០ បន្ទះឯណោះ ត្រឹមរយៈពេល ៤ថ្ងៃ នេះបើគិតត្រឹមថ្ងៃទី ២៦ ខែសីហា។

ចំនួនដ៏ច្រើនមហាសាលនេះ បានធ្វើឲ្យតារា K-Pop កូនកាត់ថៃរូបនេះ ចាប់យកតំណែងជា ម្ចាស់អាល់ប៊ុមទោល K-Pop ផ្នែកនារីដំបូងមានអ្នកកុម្ម៉ង់ទិញច្រើនជាងគេក្នុងរយះពេលដ៏ខ្លីបំផុត។

យ៉ាងណាមិញ បទចំរៀងទោលដែលមានចំណងជើងថា «LALISA» នឹងចេញជា CD ធម្មតា ក៏ដូចជា KiT Album និងថាសចម្រៀង Limited Edition ហើយក៏ត្រៀមចេញជាផ្លូវការនៅខែកញ្ញា ខាងមុននេះផងដែរ៕


ប្រភព៖ Allkpop ប្រែសម្រួល៖ រចនា