ចិន៖ ស្រីស្រស់ Yang Zi បានចូលប្រឡូកក្នុងវិស័យជាតារាសម្ដែងតាំងតែពីឆ្នាំ ១៩៩៩ មកម្លេះ ហើយមកទល់នឹងបច្ចប្បន្នតារាលំដាប់ជួរមុខរបស់ចិនរូបនេះ មានអ្នកគាំទ្រភ្លុកទឹកភ្លុកដី ក្រោមរហ័សនាមតារាស្រីមានប្រជាប្រិយភាពខ្លាំងមិនធម្មតា។

យ៉ាងណាមិញ រឿងល្បីៗរបស់កញ្ញាហាក់មានច្រើនជាហូរហែ ហើយនាងទទួលបានតំណែងជាតួឯកស្រីស្ទើររាប់មិនអស់។ចង់ដឹងថារឿងនោះមានចំណងជើងអ្វីខ្លះនោះ តោះទៅតាមដានទាំងអស់គ្នា៖
១២. រឿង «The Oath of Love» ចេញឆ្នាំ ២០២១
១១. រឿង «My Mowgli Boy» ចេញឆ្នាំ ២០១៩
១០. រឿង «Go Go Squid!» ចេញឆ្នាំ ២០១៩
៩. រឿង «Ashes of Love» ចេញឆ្នាំ ២០១៨

៨. រឿង «The Destiny of White Snake» ចេញឆ្នាំ ២០១៨
៧. រឿង «Ode to Joy 2» ចេញឆ្នាំ ២០១៧
៦. រឿង «Legend of the Dragon Pearl: The Indistinguishable Road» ចេញឆ្នាំ ២០១៧
៥. រឿង «Ode to Joy» ចេញឆ្នាំ ២០១៦

៤. រឿង «Battle of Changsha» ចេញឆ្នាំ ២០១៤
៣. រឿង «King Rouge» ចេញឆ្នាំ ២០១៣
២. រឿង «Nuhai Chongchong Chong» ចេញឆ្នាំ ២០០៩
១. រឿង «Home With Kids» ចេញឆ្នាំ ២០០៥

អត្ថបទ៖ រចនា