2022/08/11 at 12:10 PM
Banner Top
សោកស្ដាយណាស់! អ្នកគ្រូពេទ្យចិត្តធម៍ម្នាក់ ត្រូវកូវីដឆក់ជីវិតទៅបាត់ទាំងក្មេងខ្ចី

អ្នកគ្រូពេទ្យជួរមុខកម្ពុជាមួយរូបបានទទួលមរណភាព ដោយសារតែជំងឺកូវីដ-១៩ បានធ្វើឱ្យមហាជនសោកសង្រេងជាពន់ពេក ក្រោយអ្នកគ្រូពេទ្យវ័យក្មេងរូបនេះ បានទទួលមរណភាពក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់ពាន់នាក់ ។

កាន់តែស្រណោះ ក្រោយអ្នកគ្រូពេទ្យមួយរូប ដែលមានឈ្មោះថា អ៉ឹម ស្រីនិ បានទទួលមរណភាព ក្រុមគ្រូពេទ្យជួរមុខកម្ពុជាជាច្រើនរូបបានសម្ដែងក្ដីសោកស្ដាយរកអ្វីប្រៀបមិនបាន ។ ក្នុងនោះ លោកជំទាវ ពេជ ចន្ទមុនី ដែលជាថ្នាក់ដឹកនាំក្រុមគ្រូពេទ្យជួរមុខបានបង្ហាញក្ដីសោកស្ដាយ ថា៖ «ជាដំណឹងដ៏សោកសៅបំផុត អរគុណចំពោះការលះបង់ដើម្បីជាតិយើង ពួកយើងនឹងចងចាំអ្នកនៅក្នុងបេះដូងជារៀងរហូត» ។

បន្ថែមលើពីនេះ គណៈគ្រប់គ្រងក្រុមអ្នកសម្រួលផ្លូវរថយន្ដសង្គ្រោះបន្ទាន់នៅកម្ពុជា ( C.E.A.S ) បានបង្ហោះសារមួយថា៖ «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះការបាត់បង់នូវ វីរៈជនអាវស របស់មហាគ្រួសារខ្មែរទាំងមូល ។ អ្នកគ្រូ អ៉ឹម ស្រីនិ បានលះបង់គ្រប់បែបយ៉ាង និង ចូលរួមយ៉ាងសកម្មនៅក្នុងបុព្វហេតុ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ19 ។ អ្នកគ្រូជាអ្នកគ្រូដែលគោរពស្រលាញ់អ្នកជំងឺណាស់ ដោយមិនគិតពីភាពនឿយហត់របស់ខ្លួនឯងឡើយ ។ ពេលនេះអ្នកគ្រូបានសំរាកហើយ សំរាកជារៀងរហូត ហើយពួកយើង នឹងចងចាំនូវគំរូវីរះភាពរបស់អ្នកគ្រូនៅក្នុងចិត្តពួកយើងរហូត»។

ដោយឡែកតាមគណនីហ្វេសប៊ុកមួយទៀតឈ្មោះ Chhoem Pisin ជាគ្រូពេទ្យជួរមុខម្នាក់ដែរនោះ បានរៀបរាប់ថា៖ «អគុណណាស់សំរាប់អ្នកលះបង់ដើម្បីសង្គមមួយនេះ ក្នុងកន្លែងប្រជុំនិយាយពីអ្នក ដកដង្ហើមធំអាណិត សោកស្ដាយនិយាយមិនចេញ ដែលបាត់បង់ធនធានសុខាភិបាលដូចជាអ្នក រាងកាយអ្នកជាមនុស្សស្រី តែបេះដូងអ្នករឹងមាំណាស់ ស្របពេលដែលបងប្អូនសប្បាយជួបជុំ ដំណើរកំសាន្ត ក្រុមអាវសមិនមានសូម្បីជួបគ្រួសារ អ្នកហត់នឿយណាស់ហើយ សូម្បីគ្រួសារចុងក្រោយក៌មិនអាចជួប តើអ្នកឯការប៉ុណ្ណាទៅ ព្យាបាលគេ ចុងក្រោយខ្លួនឯងឆ្លងcovid ហើយមិនអាចព្យាបាលបាន ពេទ្យអង្គុយមើលពេទ្យស្លាប់នៅចំពោះមុខ» ៕

ប្រភព៖ Sabay News

Banner Content

Related Article

0 Comments

Leave a Reply