2022/08/11 at 12:17 PM
Banner Top
អាណិតណាស់! លោកបូពិការជើងម្នាក់ តស៊ូដឹកអាហារឲ្យភ្ញៀវ មួយថ្ងៃរកមិនបាន ១ម៉ឺនរៀលផង

បើអ្នកប្រាប់គេថា អ្នកកំពុងតែជួបការលំបាកខ្លាំង ចូរអ្នកក្រឡេកទៅមើល អ៊ំប្រុសពិការម្នាក់ ដែលជាអ្នកដឹកអាហារឲ្យភ្ញៀវ នៅក្នុងក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ រូបថតប៉ុន្មានសន្លឹក ដែលថតបង្ហោះ ដោយគណនីយហ្វេសប៊ុកមួយឈ្មោះ MaDa HP បានរៀបរាប់អំពីអ៊ំប្រុសម្នាក់ ជាអ្នកដឹកជញ្ជូនម្ហូបអាហារ ដែលគាត់ជាជនពិការ ហើយថែមទាំងមានជីវភាពក្រខ្សត់ លំបាក រកព្រឹកមិនគ្រប់ដល់ល្ងាច ជាហេតុធ្វើឲ្យ អ៊ំប្រុសធ្វើការគ្រប់យ៉ាងបែបនេះ។

តាមរយៈ ការរៀបរាប់របស់ម្ចាស់គណនីយហ្វេសប៊ុកខាងលើ បានឲ្យដឹងថា អ៊ំប្រុសដែលជាអ្នកដឹកជញ្ជូនអាហារខាងលើ មិនមានផ្ទះសម្បែងនោះទេ រាល់ថ្ងៃគាត់សុំដីគេនៅ ម្ដុំៗហ្រ្គែនភ្នំពេញ ហើយថែមទាំងមានក្មួយតូច នៅក្នុងបន្ទុកថែមទៀតផង។ អ៊ំប្រុសក៏បានប្រាប់ទៅម្ចាស់អាខោនខាងលើទៀតថា៖« ១ថ្ងៃ អ៊ំប្រុសរកចំណូល បានត្រឹមតែ ៦ពាន់ ទៅ១ម៉ឺនរៀលប៉ុណ្ណោះ»។

មនុស្សតែងជួបការលំបាកផ្សេងៗពីគ្នា តួយ៉ាងដូចជាអ៊ំប្រុសខាងលើ ដែលពិកាជើងហើយ ថែមទាំងមានជីវភាពខ្វះខាត ដែលសូម្បីតែផ្ទះក៏គ្មាននៅ។ ប្រសិនបងប្អូន ចង់ចូលរួមជួយអ៊ំប្រុស ក៏អាចទំនាក់ទំនងលេខទូសព្ទខាងក្រោមនេះបាន 092 688 025/096 875 12 24 (ជាលេខគាត់ផ្ទាល់)៕

អត្ថបទ៖ Sabay

Banner Content

Related Article

0 Comments

Leave a Reply