យោងតាមសេចក្តីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មានដូចខាងក្រោម ៖
- សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្ដែ អាចធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
- អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារាំអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
- រមណីយដ្ឋាន សារមន្ទីរ សូនកុមារ និងសួនកម្សាន្តនានា
- អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ
- ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
- រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
យ៉ាងណាមិញ បច្ចុប្បន្នក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កំពុងរងការរាតត្បាតពីជំងឺកូវីដ១៩ ប្រភេទ ដែលតា ដែលចំនួនអ្នកដែលបានឆ្លងនូវវីរុសនេះ មានចំនួន ដល់ទៅ ៣៧៥នាក់ ហើយគិតត្រឹមថ្ងៃទី ២៤ សីហា កន្លងទៅ។ សូមបងប្អូនប្រជាពលរដ្ឋបន្តការពារ និងអនុវត្តឲ្យបាននូវគោលការណ៍៣ កុំ ៣ការពារ ដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា ៕
ខាងក្រោមនេះជាសេចក្តីសម្រេចផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ


