2022/08/11 at 11:39 AM
Banner Top
ប្រុងប្រយ័ត្នឲ្យមែនទែន! កម្ពុជាប្រកាសរកឃើញមនុស្សជាង ១ពាន់នាក់ហើយ ឆ្លងវីរុសប្រភេទថ្មី ដែលតា

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាលនាថ្ងៃទី ២៥ សីហា ឆ្នាំ២០២១ បានបញ្ជាក់ថាបានរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី ចូលមកប្រទេសកម្ពុជា សរុបប្រមាណជា ៣៧៥ នាក់ នេះបើគិតពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ២៤ សីហា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និង វិទ្យាស្ថានស្រាវជ្រាវសុខភាព សាធារណៈ រហូតមកដល់ថ្ងៃទី២៤ ខែសីហានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1.6172 (Delta) នៅក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរ មកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគា ដូនជីនៅវត្ត និង សិស្ស សរុបទាំងអស់ចំនួន ១៣២៥ នាក់។

កូវីដ១៩ បំប្លែងថ្មី បានប៉ះពាល់ដល់២៣ រាជធានី-ខេត្ត លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយ៕

សូមមើលលំអិតក្នុងតារាងខាងក្រោម ៖

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388