គណនីហ្វេសប៊ុកមួយឈ្មោះ Robarng Pun បានបង្ហោះថា ”ឆ្នាំខ្ញុំមិនទាន់ដាំខ្ទឹមមួយគីឡូ ១៧០០០៛ ១២០០០៛ ៧០០០៛ ៤០០០៛ ថោកណាស់ក៏ ៣០០០៛ដែរ ដល់ពេលខ្ញុំដាំបាន ១៥០០៛ លក់អត់ចេញទៀតលើកមុន ឥឡូវ ២០០០៛ មើលទៅលើកនេះខាតទៀតហើយ រកលុយណាបានសងគេទេខ្ញុំ សុំបើកផ្សារពូពុយអោយឆាប់ៗៗៗ ក្រែងបានឡើងតម្លៃខ្លះ” ។

សំណេរបង្ហោះនៅលើគណនីហ្វេសប៊ុកខាងលើ គឺជាការត្អូញត្អែររបស់ប្រជាកសិករម្នាក់ រស់នៅក្នុងខេត្តបាត់ដំបង។ ដោយដំណាំខ្ទឹម របស់លោកត្រូវលក់ខាតជាងមុនទ្វេរដង ហើយពិបាកក្នុងការរកទីផ្សារថែមទៀតផង។ កសិករខាងលើ មានតែសំណូមពរឱ្យមានការបើកផ្សារពូពុយឆាប់ៗ ក្រែងដំណាំខ្ទឹមរបស់លោកអាចលក់ក្នុងតម្លៃមួយប្រសើរជាងនេះ៕



ប្រភព៖ គណនីហ្វេសប៊ុក Robarng Pun
អត្ថបទ៖ SABAY