ភ្នំពេញ៖ Miss Grand International 2020 កញ្ញា លីវជីលី បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រហាក់សម្ដែងការស្លុតចិត្តជាខ្លាំង ក្រោយនាងពោលពាក្យប៉ិន្មានម៉ាត់ក្នុងចិត្តចេញមកក្រៅថា “សុខចិត្តលក់ អយស្ទ័រ ក្តាមប្រៃទាំងឈឺទាំងជា ក៏មិនលក់ខ្លួន”។

ពាក្យសម្ដីយ៉ាងចាក់ដោយ ពីតារាម៉ូឌែលវ័យក្មេង លីវជីលី បាននឹងកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកសម្រាប់អ្នកលេងបណ្ដាយសង្គម ក្រោយនាងធ្លោយសរសេរបង្ហោះឌឺដងដាក់ចំៗទៅអ្នកចង់ចិញ្ចឹមនាង លើបណ្ដាញសង្គម។ ដោយនាងបានបញ្ជាក់ខ្លីៗឲ្យងាយយល់ យ៉ាងដូចច្នេះថា សុខចិត្ត Live លក់អយស្ទ័រ លក់ក្តាមប្រៃ លក់កង់ហាត់ប្រាណ ទាំងឈឺទាំងជា ក៏មិនឲ្យនរណាម្នាក់មកចិញ្ចឹមកញ្ញានោះដែរ ។

ហើយនាងបានផ្ដាំទៅអ្នកចង់យកលុយមកចិញ្ចឹមនាងថា កញ្ញាមិនត្រូវការជំនួយនោះទេ ព្រោះនាងក៏មានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមខ្លួនឯងនិងក្រុមគ្រួសាររបស់នាងបាន ដូចនេះសូមទានជ្រាប៕

