2022/08/17 at 1:51 PM
Banner Top
ស្ដែងៗពេកហើយ! ផ្ទុះអាវុធ៧គ្រាប់ ទាំងកណ្ដាលថ្ងៃ ចាប់បានជនល្មើសភ្លាមៗ ក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន

បឋមនៅមុននេះបន្ដិចមានករណីមួយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧) នៃអគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធរហូតដល់ចំនួន៧គ្រាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ផងដែរ ។ នេះបើយោងតាមការផ្សាយរបស់ BTV Cambodia នៅថ្ងៃទី១៩ សីហា ២០២១នេះ។

ប្រភពដដែលបានបញ្ជាក់ថា ករណីបង្កការភ្ញាក់ផ្អើលឈាតដល់ផ្ទុះអាវុធទាំងកណ្ដាលថ្ងៃនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា (6A) ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ចំពោះព័ត៌មានលំអិតពាក់ព័ន្ធករណីខាងលើនេះ ពុំទាន់ទទួលបាននៅឡើយ Sabay នឹងជំរាបជូនបន្ថែមនៅពេលក្រោមបន្ថែមទៀត៕

ប្រភព៖ BTV Cambodia

Banner Content

Related Article

0 Comments

Leave a Reply