កម្សាន្ត៖ ពិតជារំភើបណាស់ ក្រោយធ្លាយដំណឹងមកថា កញ្ញា សុង សៀវម៉ី ក្លាយជា Top10 សម្រាប់ចូលរួមប្រកួតវគ្គផ្ដាច់ព្រ័តក្នុងកម្មវិធី Miss Chinese World 2021 ហើយកញ្ញាជាបេក្ខនារីតំណាង ឱ្យខេត្តសៀមរាប។

មហាជនបានសំដែងការគាំទ្រជាខ្លាំង ក្រោយស្រីស្រស់ សុង សៀវម៉ី អាចជាប់ជា Top10 នៅក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើនរូប ដែលកម្មវិធីមួយនេះបានធ្វើឡើងនៅប្រទេសចិន ហើយសូមបញ្ជាក់ដែលថាកម្មវិធីខាងលើ ត្រូវបានគេប្រារព្ធធ្វើឡើងតាមប្រព័ន្ធអនឡាញ។ចំណាត់ថ្នាក់លោតចូល Top10 បានបង្ហាញឲ្យឃើញថា កញ្ញា មានសមត្ថភាព ទេពកោសល្យប៉ិនប្រសប់ បូកផ្សំជាមួយចំណេះដឹងខ្ពង់ ខ្ពស់អាចនិយាយភាសាចិន និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ទើបធ្វើឲ្យ សៀវម៉ី ក្លាយជាបេក្ខនារីឆ្នើម។

ចំពោះលិទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណានោះ ដូចច្នេះមានតែរង់ចាំតាមដានលិទ្ធផលជាផ្លូវការទាំងអស់គ្នា៕

អត្ថបទ៖ រ៉ន សុផាន់ណា