ភ្នំពេញ៖ មហាជនក៏ដូចជាអ្នកគាំទ្រ ហាក់បង្ហាញអារម្មណ៍ស្រឡាំងគាំងជាខ្លាំងក្រោយ កញ្ញា ដេននី ក្វាន់ តារាសម្ដែងបែបស៊ិចស៊ី បានចេញមុខទម្លាយអាថកំបាំងមួយ ដោយអ្នកនាងបានផុសរូបភាព និងអមជាមួយខ្លឹមសារយ៉ាងដូចច្នេះថា ល្អហួស គឺជាកូនបង្កើតរបស់នាង។

ពាក្យសម្ដីរបស់តារាស្រី ចូលចិត្តលេងស្ទាយ៍ខ្លួនស៊ិចស៊ី ដេននី ក្វាន់ ហាក់ធ្វើឲ្យមហាជនមិនជឿទាល់តែសោះ នោះក៏ព្រោះថាមិនធ្លាប់លេចលឺដំណឹងថានាងរៀបការជាមួយបុរសណាម្នាក់ នោះឡើយ ហើយអ្វីដែលគួរឲ្យសង្ស័យទៀតនោះ គឺថា ល្អហួស មានវ័យ១៣ឆ្នាំទៅហើយ ទើបតែបានឮដំណឹងថា ល្អហួស គឺជាកូនបង្កើតរបស់នាងទៅវិញ។

យ៉ាងណាមិញ បើតាមបទសុំភាសន៍ជាមួយកាសែតក្នុងស្រុកល្បីឈ្មោះមួយ អ្នកនាង កញ្ញា ដេននី ក្វាន់ បានបញ្ជាក់យ៉ាងច្បាស់ៗថា ល្អហួស ពិតជាកូនបង្កើតរបស់ពិតនាងមែន ដោយហេតុថានាងព្យាយាមលាក់បាំងរឿងមានកូន និងស្វាមីដោយសារតែកាលណោះនាងនៅបន្តអាជីពសិល្បៈនៅឡើយ៕


អត្ថបទ៖ រ៉ន សុផាន់ណា