2022/08/11 at 3:05 PM
Banner Top
ហាងឆេងខ្ពស់ណាស់! តម្លៃ​ខ្លួន​របស់​កញ្ញា ស្រីល័ក្ខ ជាមួយ ទ្រី ដាណា ដឹងហើយអ្នកអាចនឹងភ្ញាក់ផ្អើល

ភ្នំពេញ៖ តារាស្រីល្បីឈ្មោះ កញ្ញា ស្រីល័ក្ខ ដែលគ្រប់គ្នាតែងនិយមឈ្មោះក្រៅថា Mak Leak Single កាលពីពេលថ្មីៗនេះបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកនិយមតាមដានទស្សនាកម្មវីធីកម្សាន្ត TikTok ភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបនាងដាច់ចិត្តទម្លាយតម្លៃខ្លួន ដែលនាងបានចុះកុងត្រាការងារជាមួយថៅកែពេជ្រ ដាណា និងជាម្ចាស់ផលិតផល NNP ។

Mak Leak Single

នៅក្នុងវីដេអូខ្លីដែលបានផុសចេញពីគណនី TikTok តារាស្រីខាងលើ បានបញ្ចាក់ថាតម្លៃខ្លួននាងដែលទទួលបានពីការចុះកុងត្រាជាមួយថៅកែពេជ្រ អ្នកស្រី ទ្រី ដាណា មានតម្លៃខ្លួនសរុបប្រមាណជា ១០ម៉ឺនដុលារ អាមេរិចឯណោះ ហើយនេះបើយោងតាមពាក្យសម្ដីដែលនាងបាននិយាយនៅក្នុងវីដេអូនោះ។

Mak Leak Single

យ៉ាងណាមិញ មកទល់នឹងពេលនេះ មិនទាន់មានការបកស្រាយជាក់លាក់អំពីប្រភេទការងារដែលតារាស្រី វ័យក្មេងខាងលើបានចុះកុងត្រានោះទេ តែបើតាមសម្ដីរបស់ ម្ចាស់ផលិតផល NNP បានបញ្ជាក់ទៀតថា តម្លៃ​ខ្លួន​១០​ម៉ឺន​ដុល្លារ​សម្រាប់​កញ្ញា ល័ក្ខ នេះ គឺ​គ្រាន់​តែ​ជា​កុងត្រា​ការងារ​តូច​មួយ​ប៉ុណ្ណោះ ហើយ​កញ្ញា និង​ថៅកែ​ហាង​ពេជ្រ ដាណា ទ្រី នឹង​មាន​កុងត្រា​ការងារ​ជាមួយ​គ្នា​ជា​ច្រើន​ទៀត៕

Mak Leak Single
Mak Leak Single
Mak Leak Single
Mak Leak Single

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply