ចិន៖ លោក Lee Zhi Ting និងតារាស្រីរបស់ចិន កញ្ញា Jing Tian កំពុងស្ថិតក្នុងការស៊ើបអង្កេត ព្រោះតម្លៃខ្លួនបានពីការថតកុនរបស់ពួកគេ ខ្ពស់ហួសហេតុពេក។

បើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានចិន 163 ចុះថ្ងៃទី១៥ ខែសីហា បានរាយការណ៍ថា កាលពីកំឡុងឆ្នាំ២០១៧ ក្រុមផលិតករ ផលិតសាច់រឿង Swords of Legend បានប្ដឹងទៅកាន់ អ្នកវិនិយោគទុន ហើយទីបំផុតក៏បែកធ្លាយតម្លៃខ្លួនថតរបស់តារាស្រីប្រុសពីរដួង នោះគឹ Jing Tian និង Lee Zhi Ting។ តាមប្រភពខាងលើក៏បានបញ្ជាក់ទៀតដែលថា តម្លៃខ្លួនដែលស្រីស្អាត Jing Tian ទទួលបានគឹ ១២.៣លានដុល្លារដែលបានពីការថតកុនខាងលើ ចំណែកតារាប្រុស លោក Lee Zhi Ting វិញទទួលបានតម្លៃខ្លួនប្រមាណជា ៧.៧លានដុល្លារ ហើយដំណឹងមួយនេះបានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកសិល្បៈដូចគ្នាបើកភ្នែកធំៗ ហាក់ស្ទើរតែមិនជឿអំពីតួលេខមួយនេះ នោះទេ។

ក្រោយរឿងរ៉ាវមួយនេះបែកធ្លាយចេញជាសាធារណៈ តារាលំដាប់ជួរមុខរបស់ចិនពីរដួងនេះ ត្រូវបានមន្ទីរពន្ធខេត្ត Anhui ត្រូវលូកដៃស៊ើបអង្កេត។ហើយយ៉ាងណាមិញ ជុំវិញករណីនេះ សាម៉ីខ្លួនទាំងពីរពុំទាន់ចេញខ្លួនមកបកស្រាយឲ្យជាក់លាក់នៅឡើយនោះទេ៕


ប្រែសម្រួល៖ រចនា