2022/08/17 at 2:29 PM
Banner Top
Dilireba កាន់តែស្គមខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះហេតុផលហួសចិត្តមួយ

ចិន៖ កញ្ញា Dilireba ត្រូវផលិតករតម្រូវឲ្យនាងសម្រកទំងន់ឲ្យស្គមបំផុតតាមដែលអាចធ្វើទៅបាន ព្រោះដើម្បីឲ្យស៊ីជាមួយតួអង្គដែលនាងត្រូវសម្ដែងនៅក្នុងសាច់រឿង ថ្មីនោះ ហើយនេះជាហេតុផលចម្បងដែលនាងកាន់តែស្គមទៅស្គមទៅ រហូតធ្វើឲ្យអ្នកគាំទ្របារម្ភពីសុខភាពរបស់នាងជាខ្លាំង។

Dilireba 

តាមការបញ្ជាក់របស់សារព័ត៌មានចិនល្បីឈ្មោះមួយ កាលពីថ្ងៃទី ១១ ខែសីហា កន្លងទៅនេះបានចុះផ្សាយថា​ តារាសម្ដែងស្រី នាង Dilireba ហាក់ស្រកគីឡូខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះដើម្បីការថតភាពយន្តថ្មី ស្របពេលកញ្ញាហាក់មមាញឹកជាខ្លាំងជាមួយអាជីពមួយនេះ។

Dilireba 

រឿងថ្មីដែលនាងកំពុងត្រៀមខ្លួនថតនោះ មានចំណងជើងថា You Are My Glory ដែលត្រូវសម្ដែងប៉ះគ្នាជាមួយតារាប្រុស លោក Yang Yang។យ៉ាងណាមិញ ថ្វីបើដើម្បីការសម្ដែងក៏ដោយ នាងក៏ត្រូវបានមហាជនរិះគន់ៃ្ងន់ៗដែលថា ក៏មិនតម្រូវបណ្ដោយខ្លួនឲ្យសល់តែស្បែកនិងឆ្អឹងអ់ីចឹងនោះដែរ៕

Dilireba 
Dilireba 

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388