2022/08/17 at 3:41 PM
Banner Top
មិនសរសើរមិនបាន! ត្រឹមតែអាយុ ២២ឆ្នាំសោះ Zhao Lusi ត្រូវបានក្រុមហ៊ុនលំដាប់ពិភពលោកចុះកុងត្រាផ្សាយពាណិជ្ជកម្មជាមួយ

ចិន៖ តារាស្រីពន្លកថ្មីរបស់ចិន កញ្ញា Zhao Lusi កំពុងកាកកបខ្លាំងជាមួយអាជីពជាតារាសម្ដែង។ ពីមួយរឿងទៅមួយរឿង ធ្វើឲ្យកញ្ញាកាន់តែមានកេរ្ត៍ិឈ្មោះបោះសំលេងទ្វេដង បើធៀបទៅនឹងតារាស្រីជើងចាស់ផ្សេងទៀត នាងស្ទើរតែវ៉ាផ្ដាច់តារាល្បីៗបាត់ទៅហើយ។

 Zhao Lusi

យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានចិន នៅថ្ងៃទី ១២ ខែសីហា កន្លងទៅនេះ បានបង្ហើបប្រាប់មហាជនឲ្យដឹងថា កញ្ញា Zhao Lusi កំពុងត្រូវបានក្រុមហ៊ុនគ្រឿងអលង្ការ​លំដាប់ពីភពលោក​មួយ​ សម្រេចយកនាង ធ្វើ​ជា​អ្នក​តំណាង​សម្រាប់​ប្រេន​របស់​ខ្លួន ហើយរូបថតផ្សព្វផ្សាយផលិតផលនោះ ត្រូវបានគេចេញផ្សាយនៅលើទស្សនាវដ្ដីល្បីឈ្មោះមួយ ដែលមានឈ្មោះថា  Bazaar Jewery ។

 Zhao Lusi

យ៉ាងណាមិញក្រោយទទួលបានការចុះកុងត្រាជាមួយក្រុមហ៊ុននោះរួចមក Zhao Lusi  ក៏ទទួលបានការចុះកុងត្រាថតខ្សែភាពយន្តជាច្រើនហូរហែបន្តបន្ទាប់គ្នា នេះបង្ហាញឲ្យឃើញថា កញ្ញា កាន់តែមានភាពល្បីល្បាញខ្លាំងទៅ ខ្លាំងទៅហើយ៕

 Zhao Lusi
 Zhao Lusi

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388