ចិន៖ កាលពីពេលថ្មីៗនេះ តារាស្រីលំដាប់ជួរមុខ កញ្ញា Angelababy ត្រូវបានជនមិនស្គាល់មុខម្នាក់ចេញមុខបកស្រាយថាកញ្ញាមានស្នេហាលួចលាក់នឹងតារាប្រុសម្នាក់ ដែលមានឈ្មោះថា Wu Yifan ដែលសំបូររឿងអាស្រូវជាងគេលើវិថីសិល្បៈ។

យោងតាមការចុះផ្សាយរបស់សារព៍ត៌ចិន QQ ចុះនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ បានសរសេររៀបរាប់យ៉ាងដូចច្នេះថា ជុំវិញរឿងក្ដីចម្រូងចម្រាសរវាងតារាស្រី Angelababy និងគូជម្លោះ ត្រូវបានគេបញ្ចាក់ថា ដឹងសខ្មៅហើយ ថានរណាជាអ្នកឈ្នះលើរឿងក្ដី មួយនេះ នោះ។សារព័ត៌មានខាងលើក៏បានបញ្ជាក់ដែលថា ភរិយាកំពូលតារាសម្ដែងប្រុស Huang Xiaoming គឺជាអ្នកឈ្នះក្ដីក្នុងរឿងមួយនេះ។

បុរសដែលផុសបរិហាកេរ្តិ៍តារាស្រីខាងលើមានឈ្មោះថា Zhang Wen Yu ដោយរូបគេបានសរសេរអាក្រក់ៗពីរូបនាងរាប់មិនអស់ហើយជាលិទ្ធផល លោកត្រូវ តុលារការសម្រេចឲ្យបង់ជាប្រាក់ប្រមាណជា ៩០០០ដុលារ ហើយផុសសូមទោសកញ្ញា ៣០ថ្ងៃជាប់គ្នាលើបណ្ដាញសង្គម ដើម្បីបញ្ចប់រឿង៕

ប្រភព៖ Eva ប្រែសម្រួល៖ រចនា