2022/08/11 at 12:11 PM
Banner Top
តិចអត់ដឹង! អ្នកជំងឺកូវីដ-១៩ ប្រភេទមួយនេះ មិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះដាច់ខាត

ក្រសួងសុខាភិបាលសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជ្រាបថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវដ-១៩ ជាពិសេសដោយផ្អែកទៅតាមទិន្នន័យផ្នែកអេពីដេមីសាស្រ្ត នៃការឆ្លងរាលដាលនៃវីរុសកូវី-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variart) ព្រមទាំងការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លងនិងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ដោយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។

ជាមួយគ្នានេះដែរ អនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃ គ.ម.ក. បានកំណត់នូវលក្ខខណ្ឌនៃការបញ្ចប់ការ ព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ដើម្បីដាក់ឱ្យអនុវត្តនៅតាមរាជធានី-ខេត្តទាំងអស់ ដូចមានជូនភ្ជាប់មកជាមួយ៕

ប្រភព ៖ ក្រសួងសុខាភិបាល

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ថ្លៃអីថ្លៃយ៉ាងនេះ! គ្រាន់តែចំណតសម្រាប់រថយន្តមានតម្លៃដល់ទៅ ១លានដុលារជាង ខណៈនៅហុងកុងដីកំពុងឡើងថ្លៃខ្លាំង
ដំបូងក្ដៅខ្លួនស្មានតែឈឺធម្មតា លុះស្កេនមើលឃើញមហារីកដុំសាច់ក្នុងពោះ ព្យាបាលបាត់ស្មានតែលែងអី ស្រាប់តែចេញដុំសាច់ឆ្អឹងខ្នងមួយទៀត ចុងក្រោយមិនអាចសង្គ្រោះជីវិតបាន
វាសនាមើលមិនឃើញ! ពីក្មេងស្រីដើរលក់វត្ថុអនុស្សាវរីយទីទាល់ម្នាក់ តែពេលនេះសម្រស់និងជីវិត យ៉ង់ ស្រីនីត ប្លែកជាងមុនឆ្ងាយណាស់
នៅចាំបុរសម្នាក់នេះទេ? សេន​ រ៉ានុត នៅតែសង្ហារដូចដើម ទោះឃ្លាតពីសិល្បៈយូរឆ្នាំហើយក្ដី
ជាស្នេហ៍ពិត! គូស្នេហ៍មួយគូនេះ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងហ្វេសប៊ុក ដោយសារតែ…
telegram : 066 74 3388