2022/08/11 at 12:19 PM
Banner Top
ពិតទេ? តារាស្រីវ័យក្មេងម្នាក់ នឹងមកដើរតួ ជាតួឯកស្រីជំនួសនាង​  Liu Yifei ក្នុង​រឿង​និស្ស័យស្នេហ៍​ដាវ​ទិព្វ​ថ្មី

ចិន៖ តារាស្រីទើបតែរះថ្មី តែមានភាពល្បីល្បាញមិនចាញ់រៀមច្បង កញ្ញា Huang Yang Dian Tian ត្រូវបានគេទម្លាយឲ្យដឹងថា នាងត្រូវបានផលិតករជ្រើសរើសជាតួរឯកស្រីក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា “និស្ស័យស្នេហ៍​ដាវ​ទិព្វ​” ដោយគ្រប់គ្នាក៏ដឹងហើយថា តួស្រីចាស់ក្នុងរឿងនេះសម្ដែងដោយ នាង Liu Yifei​

Huang Yang Dian Tian

បើតាមការបញ្ជាក់យ៉ាងច្បាស់ៗពីផលិតករផលិតរឿង Chinese Paladin បានរៀបរាប់ថា តារាស្រីវ័យ ១៤ ឆ្នាំ កញ្ញា Huang Yang Dian Tian ត្រូវចូលខ្លួនមកជំនួសតំណែងតួឯកចាស់ជាង ១០ឆ្នាំមុន កញ្ញា Liu Yifei។នោះក៏ព្រោះថានាងមានសម្រស់ស្រស់ស្អាត ព្រមទាំងមានភាពប៉ិនប្រសព្វក្នុងការសម្ដែងផងដែរ ដែលវាជាកត្តាជំរុញឲ្យគេជ្រើសរើសយកនាងជំនួសតារាស្រីល្បីៗផ្សេងទៀត។

Huang Yang Dian Tian

ក្រោយដំណឹងមួយនេះលេចលឺជាសារធារណៈមានមតិហាជនជាច្រើនបានបញ្ចេញការពេញចិត្ត ហើយខ្លះទៀតក៏មិនពេញចិត្តចំពោះតួឯកថ្មីនេះ ដោយពួកគេលើកហេតុផលផ្សេងៗគ្នារាប់មិនអស់៕

Huang Yang Dian Tian
Huang Yang Dian Tian

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply