កូរ៉េខាងត្បូង៖ កញ្ញា Han Hye Jin ជាតារាសម្ដែង និងជាតារាម៉ូដែលដែលមានប្រជាប្រិយភាពខ្លាំងគួរសមប្រចាំប្រទេសកូរ៉េខាងត្បូង កញ្ញាក៏ជាសមាជិក របស់ក្រុមសម្ដែង iHQ ផងដែរ។

យ៉ាងណាមិញ សមាជិកក្រុមម្នាក់របស់ក្រុមសម្ដែងខាងលើត្រូវបានរកឃើញថាមានផ្ទុកវិជ្ជមានកូវីដ។តាមប្រភពច្បាស់ការបានទម្លាយប្រាប់ថា លោក Kim Yo Han ជាមនុស្សដំបូងបំផុតដែលតេស្តឃើញថាមានវិជ្ជមានកូវីដ។

ហើយកញ្ញា Han Hye Jin ជាមនុស្សទីពីរដែលត្រូវបានធ្វើតេស្ត ហើយជាលិទ្ធផលគឺវិជ្ជមានកូវីដ។ដូចនេះសមាជិកទាំងអស់នៅក្នុងក្រុម ត្រូវបានប្រធានផ្នែកតម្រូវឲ្យធ្វើតេស្តរកមេរោគទាំងអស់គ្នា។តែយ៉ាងណាមិញមិនទាន់មានការរាយការណ៍ជាក់លាក់អំពីអ្នកឆ្លងក្នុងក្រុមបន្តទៀត នៅឡើយនោះទេ៕

ប្រែសម្រួល៖ រ៉ន សុផាន់ណា