ថៃ៖ សម្រាប់បងប្អូនដែលនិយមតាមដានរឿងរ៉ាវថ្មីៗនៅលើបណ្ដាញសង្គម ប្រាកដជាចាំរឿងប្រពន្ធដើមទៅអុកឡុករោងការមួយកន្លែងជាក់ជាពុំខាន នោះក៏ព្រោះតែ ប្ដីរបស់នាងលួចទៅរៀបការជាមួយស្រីថ្មីយ៉ាងស្ងៀមស្ងាត់ ដោយពុំទាន់បានលែងលះគ្នាជាមួយនាងដាច់ស្រេចនៅឡើយ។

ក្រោយខឹងប្ដីមានស្រីថ្មីក្បត់ចិត្តខ្លួន នាងក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការ ហើយជាសំណាងល្អេនាងក៏ឈ្នះក្ដីពីប្ដីជើងល្អនោះ ដោយតុលាការសម្រេចឲ្យខាងប្ដីសងជំងឺចិត្តជាទឹកប្រាក់ប្រមាណជា ៦៥០០ដុលារអាមេរិចទៅអតីតភរិយារូបនេះ។
ក្រោយលែងលះដាច់ស្រេច នាងចាប់ផ្ដើមក្រែប្រែសម្រស់ខ្លួនឯងដោយសម្រេចចិត្តទៅកែសម្ភស្ស ហើយជាលិទ្ធផលនាងស្រស់ស្អាតជាមុនទ្វេដងឯណោះ៕


អត្ថបទ៖ រ៉ន សុផាន់ណា