ភ្នំពេញ៖ អ្នកនាង សាន សុខសក្កដា បានធ្វើឲ្យមហាជនក៏ដូចជាមិត្តរួមអាជីពសិល្បៈដូចគ្នាសម្ដែងការសារទរជាខ្លាំងក្រោយធ្លាយដំណឹងថា អ្នកនាងបានរៀបការនឹងកំលោះសង្ហារម្នាក់អាយុទើបតែ ២០ជាង ពោលគឺអាយុប្អូនអ្នកនាងដល់ទៅ ១០ឆ្នាំ ឯណោះ។

គួររំលឹកដែលថា អ្នកនាង សុខសក្កដា បានសម្រេចចូលរោងការជាមួយស្វាម៉ីនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្វីៗនេះ ដោយមានសិល្បៈករជាច្រើនដួងចូលរួមជាភ្ញៀវយ៉ាងសប្បាយរីករាយផងដែរ។
តែអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះ ស្រាប់តែនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ យប់មិញនេះ អ្នកនាង សុខ សានសក្កដា បង្ហោះសារយ៉ាងវែងអន្លាយយ៉ាងអួលដើមកថា ប្តីវ័យកម្លោះរបស់នាង បានចុះចោលនាងជាង២ខែទៅហើយ ដោយពុំដឹងមូលហេតុអ្វី អ្វីឲ្យពិតប្រាកដនោះទ។ហើយអ្នកនាងក៏បញ្ជាក់ទៀតដែលថា នាងមិនខ្លាចនឹងជីវិតនៅម្នាក់ឯងនោះទេ តែរូបនាងអាណិតកូនទៅវិញទេ ដែលមានឪពុកបែបនេះ ដែលមិនទទួលខុសត្រូវ តែយ៉ាងណា នាងក៏ផ្តាំចុងក្រោយដែរថា រូបនាងក៏មិនឱ្យកូនខ្លួន ស្គាល់ឪពុកបែបនេះនោះទេ៕






អត្ថបទ៖ រ៉ន សុផាន់ណា