ភ្នំពេញ៖ យោងតាមការបង្ហោះរបស់ចេញពីគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថាជាតារាចម្រៀងប្រចាំផលិតកម្មថោន លោក គូម៉ា បានសម្ដែងការសោកស្ដាយជាខ្លាំង ព្រោះម្ដាយមីងរបស់លោកទទួលមរណភាព។ នេះបើតាមការបង្ហោះពីហ្វេសប៊ុកខាងលើផ្ទាល់ កាលពីប៉ុន្មានម៉ោងកន្លងទៅនេះ។

តាមសំណេរដែលបានផុសនោះបានសរសេររៀបរាប់យ៉ាងដូចច្នេះថា “ម្តាយមីងខ្ញុំបង្កើតស្លាប់ហើយ សូមវិញ្ញាណក្ខន្ធមីងបានទៅកាន់សុគតិភព” ។
យ៉ាងមិញ មិនទាន់មានការបញ្ជាក់ជាក់លាក់ណាមួយថាម្ដាយមីង របស់លោក គូម៉ា ទទួលមរណភាពដោយសាររឿងអ្វីនៅឡើយទេ៕



អត្ថបទ៖ រ៉ន សុផាន់ណា