ភ្នំពេញ៖ លោក ណាំ ប៊ុណ្ណារ័ត្ន ត្រូវបានមហាជនស្គាល់ថាជាតារាចម្រៀង ព្រមទាំងជាអ្នកសម្រួលបទភ្លេងដែលមានទឹកដៃខ្ពស់។
ក្រោយបាត់ដំណឹងសូន្យឈឹងពីអាជីពសិល្បៈ អតីតតារាចម្រៀងប្រចាំផលិតកម្មទីក្រុងភាពយន្តរូបនេះបែរងាកមកចាប់មុខបែបនេះទៅវិញ ក្រោយនឿយណាយ និងអាជីពជាតារារះលើមេឃ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះផងដែរ សំណេរដ៏វែងអន្លាយមួយបានផុសចេញពីគណនីហ្វេសប៊ុកមួយដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងលោក ណាំ ប៊ុណ្ណារ័ត្ន ទទឹមនឹងនោះដែរ លោកបានសរសេររៀបរាប់យ៉ាងដូចច្នេះថា ” ជាច្រើនឆ្នាំដែល ខ្ញុំមិនសូវបង្ហាញពីការងារនេះ ដោយហេតុឃើញបងប្អូន តារាជាច្រើនប្រឡូក ចឹងខ្ញុំក៏មិនហ៊ាន តែវេលានេះសូមបងប្អូន ចាំឈ្មោះថ្មីខ្ញុំផង មានតែមួយទេ Face bookខ្ញុំ ទីតាំងលក់បស់គ្រួសារខ្ញុំ មានតែម្តុំព្រែកព្នៅ ទេ ទាំងផ្ទះ ទាំងដីឡូត៌ មានគម្រោងល្អៗ ខ្ញុំនឹងបង្ហាញ ក្នុង My profile សង្ឃឹមបងប្អូន គាំទ្រ ការរកសុីប្រកបដោយ ភាពស្មោះត្រង់ នឹង ទទួលខុសត្រូវ តែបើមិនគាំទ្រ ក៏សុំ Chat មកលេងខ្ញុំផង ស្រលាញ់ នឹករលឹក ឣ្នកទាំងឣស់គ្នា”។

សរបញ្ជាក់ឲ្យដឹងថា ក្រោយស្ងាត់បាត់ដំណឹងពីការងារផ្នែកនិពន្ធបទភ្លេង និងច្រៀង តារាចម្រៀងចាស់វស្សាលោក ណាំ ប៊ុណ្ណារ័ត្ន មកចាប់មុខរបរជាការរកស៊ីលក់ផ្ទះ ដីឡូត៍ ហើយរូបលោក បានបញ្ជាក់ថា ខ្លួនបានចាប់យកច្រើនឆ្នាំហើយ៕



អត្ថបទ៖ រ៉ន សុផាន់ណា