ភ្នំពេញ៖ នៅសុខៗអ្នកនាង ខ្ញុង ស្រាប់តែបោះពាក្យសម្ដីថា « បើឈប់ពីសិល្បៈ នៅស្រលាញ់ខ្ញុំទេ? » ។
ពាក្យសម្ដីប៉ុន្មានឃ្លានេះ ធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រអ្នកនាង គិតថា ស្រីខ្ញុង អាចនឹងលាឈប់ពីការងារជាអ្នកសិល្បៈមែនឬយ៉ាងណា? ស្របពេលដែលអាជីពជាអ្នកលក់ដូរតាមអនឡាញរបស់អ្នកនាង កំពុងកាកកបខ្លាំងមិនធម្មតា។
បើយោងតាម ការផ្សាយផ្ទាល់ចេញពីហ្វេសប៊ុកផេករបស់ អ្នកនាងផ្ទាល់ ការលាឈប់នេះមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ថាមូលហេតុអ្វីបានជាអ្នកនាងហ៊ានប្រើពាក្យបែបនេះ នោះ។
យ៉ាងណាមិញ មហាជនក៏សម្ដែងការខកចិត្តជាខ្លាំង បើសិនជាតារាកំប្លែង និងចម្រៀងរូបនេះពីតជាដើរចេញពីវិថីជាអ្នកសិល្បៈពិតមែន ព្រោះវាគឺជារឿងដែលគួរឲ្យសោកស្ដាយបំផុត ព្រោះអ្នកនាងខ្ញុង ជាមនុស្សដែលមានទេពកោសល្យ ហើយមានភាពប៉ីនប្រសប់ផងដែរ៕







អត្ថបទ៖ រ៉ន សុផាន់ណា