2022/08/11 at 12:52 PM
Banner Top
អបអរសារទរ! ថ្ងៃទីនេះកញ្ញា Pancake បានត្រឡប់ទៅផ្ទះហើយ បន្ទាប់ពីសម្រាកព្យាបាលកូវីដអស់ជាច្រើនថ្ងៃ

ថៃ៖ កាលពីប៉ុន្មានថ្ងៃកន្លងផុតទៅ កញ្ញា Pancake បានធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗមានក្ដីព្រួយបារម្ភចំពោះរូបនាងជាខ្លាំង ក្រោយរូបកញ្ញាផ្ទាល់បានប្រកាសក្ដែងៗលើបណ្ដាញសង្គម IG ថា ខ្លួនបានឆ្លងជំងឺកូវីដ ១៩។

យ៉ាងណាមិញ នៅថ្ងៃនេះកញ្ញាព្រមទាំងក្រុមគ្រួសារបានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីជំងឺបានធូរស្បោយ ហើយដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្រធូរចិត្តជាខ្លាំង ក្រោយឃើញកញ្ញាស្រស់ស្រាយជាងមុន។

ថ្វីបើអ្នកផ្ទះកញ្ញា ព្រមទាំងនាងផ្ទាល់អាចត្រឡប់ទៅផ្ទះវិញបានក្ដី តែក្មួយស្រី និងប្អូនថ្លៃរបស់នាងត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន៣ថ្ងៃបន្តទៀតផងដែរ៕

𝗣𝗔𝗡𝗖𝗔𝗞𝗘
𝗣𝗔𝗡𝗖𝗔𝗞𝗘
𝗣𝗔𝗡𝗖𝗔𝗞𝗘
𝗣𝗔𝗡𝗖𝗔𝗞𝗘

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply