2022/08/17 at 1:55 PM
Banner Top
Fan Bingbing សម្រេដាក់ពាក្យប្ដឹងទៅតុលាការ ក្រោយមានពាក្យចចាមអារ៉ាមថា នាងការរំលូតកូន និងធ្វើជាប្រពន្ធចុងគេ

ចិន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន QQ ចុះថ្ងៃទី១១ ខែកក្ដដា បានរាយការណ៍ថាតារាស្រីវ័យ ៣៩ឆ្នាំ អ្នកនាង Fan Bingbing បានឈ្នះក្ដីហើយ ក្រោយរូបនាងបានដាក់ពាក្យប្ដឹងទៅតុលាការ ក្រោយមានពាក្យចចាមអារ៉ាមថា នាងការរំលូតកូន និងធ្វើជាប្រពន្ធចុងរបស់គេ។

គួររំលឹកដែលថារឿងរ៉ាវដ៏អាម៉ាស់មួយ របស់តារាស្រីល្បីឈ្មោះ អ្នកនាង Fan Bingbing ត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គមរបស់ចិន ទាក់នឹងរឿងគួរឲ្យរអើមមួយដែលគ្រប់គ្នាសឹងតែមិនអាចនឹងជឿ។

​ Fan Bingbing

ពាក្យចចាមអារ៉ាម ដែលគេនាំគ្នានិយាយតៗគ្នានៅក្នុងបណ្ដាញសង្គម បានក្លាយជារឿងដ៏ក្ដៅគគុកសម្រាប់តារាស្រី Fan Bingbing ព្រោះរឿងមួយនេះវា បានធ្វើឲ្យនាងរងនូវភាពអាម៉ាស់ជាខ្លាំង ព្រមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនាងផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តុលារការបានសម្រេចឲ្យអ្នកដែលប្រឌិតរឿងខាងលើ ត្រូវបង់ប្រាក់សំណងទៅតារាស្រីខាងលើ រួមទាំងធ្វើការសុំទោសជាសាធារណៈ ដើម្បីបញ្ចប់រឿងទាំងមូល៕

​ Fan Bingbing
Fan Bingbing
Fan Bingbing
​ Fan Bingbing

អត្ថបទ៖ រ៉ន សុផាន់ណា ប្រភព៖ Kenh14

Banner Content

Related Article

0 Comments

Leave a Reply