2022/08/17 at 2:29 PM
Banner Top
ចូលរួមរំលែកទុក្ខ! ព្រះសង្ឃមួយអង្គ បានធ្វើអត្តឃាត ដោយបន្សល់ត្រឹមលិខិតមួយសន្លឹក អានហើយរំជួលចិត្ត

ព្រៃវែង៖ នារសៀលថ្ងៃទី ១១ ខែកក្ដដា ឆ្នាំ ២០២១ រូបភាពជាច្រើនស្លឹកត្រូវបានគេចែកចាយតៗគ្នាពេញបណ្ដាយសង្គម ក្រោយរូបភាពទាំងនោះបង្កប់នូវសេចក្ដីទុក្ខសោកមួយ ក្រោយព្រះសង្ឃមួយអង្គ សម្រេចធ្វើអត្តឃាតខ្លួនឯង ដោយសន្សល់ទុកនូវលិខិតដ៏រំជួលចិត្តមួយច្បាប់។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ថា « ព្រះសង្ឃបាលមុនី​​ លី សុថៃ » បានផុសរូបភាពជាច្រើនសន្លឹកនិងអមជាមួយខ្លឹមសារយ៉ាងចាក់ដោត។ ចំណែកលិខិតដែលបន្សល់ទុកដោយ ព្រោះភិក្ខុ លឹម សុឌឿន បានសរសេរថា ” ញោមទាំងពីរ លោកកូនសូមទោសផង អាត្មាលាអ្នកទាំងអស់គ្នាហើយ បើមានជាតិក្រោយមែនពិត សូមជួបញោមទៀត។ ជំងឺរបស់អាត្មាមើលមិនជានោះទេ ពិបាកក្នុងខ្លួនណាស់ បើរស់តទៀត នាំតែលំបាក។ សូមលោកបងមិត្ត មេត្តាធ្វើឱ្យករុណាផង អភ័យទោសដល់ករុណផង ពីខ្ញុំព្រះករុណា ភិក្ខុ សទ្ធាធនោ លឹម សុឌឿន ថ្ងៃសោររ៍ ទី១០ ខែ កក្កដា ឆ្នាំ២០២១។ ស្រលាញ់អ្នកទាំងអស់គ្នាណាស់” ។

ព្រះសង្ឃ លឹម សុឌឿន

បើតាមការអានលិខិតដែលបានសន្សល់ទុក អាចថាព្រះអង្គមានជំងឺប្រចាំកាយ ដែលមើលពុំជា ហើយព្រះអង្គមិនចង់មានព្រះទ័យលំបាកដល់ញោមដែលជាអ្នកឪពុកម្តាយ ហើយបានបន្សល់ត្រឹមពាក្យថា លា មុនបញ្ចប់ជីវិត៕

ព្រះសង្ឃ លឹម សុឌឿន
ព្រះសង្ឃ លឹម សុឌឿន
ព្រះសង្ឃ លឹម សុឌឿន
ព្រះសង្ឃ លឹម សុឌឿន
លិខិតរបស់ ព្រះសង្ឃ លឹម សុឌឿន

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply