2022/08/11 at 12:05 PM
Banner Top
រៀបការយូរហើយនៅតែស្វីត! កុល ដាវី ជូនពរស្វាម៉ីថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែម

ភ្នំពេញ៖ ក្រោយចាប់ដៃគ្នាសាងគ្រួសារ អស់រយៈពេលជាច្រើនឆ្នាំយើងសង្កេតឃើញថា លោក សុខរក្សា តារាចម្រៀងឆ្នើមប្រចាំផលិតកម្មសាន់ដេរ តែងតែបង្ហាញភាពស្និតស្នាល ស្អិតរមួតជាមួយភរិយាពីមួយថ្ងៃទៅមួយថ្ងៃពេញបណ្ដាញសង្គម។

យ៉ាងណាមិញ អ្នកនាង កុល ដាវី ភរិយារបស់លោកវិញ ក៏មិណយប៉ុន្មានដែរ ជាញឹកញឹយ តែងតែបង្ហាញក្ដីស្រលាញ់ទៅស្វាម៉ីឥតដាច់នោះទេ តួយ៉ាង ដូចជាថ្ងៃនេះអ៊ីចឹង អ្នកនាងបានផុសជូនពរលោកប្ដីក្នុងថ្ងៃខួបកំណើត ជាមួយរូបភាពនិងខ្លឹមសារយ៉ាងស្វីត រហូតដល់ហ្វេនៗចូលទៅខមិនបែបលេងសើចថា ច្រណែននឹងលោក សុខរក្សា ដល់ហើយ បានមានភរិយាស្អាតហើយ សម្ដីផ្អែមទៀត។

សុខ រក្សា និង កុល ដាវី

បើយើងក្រឡែកទៅមើលខ្លឹមសារនោះវិញ អ្នកនាងបានសរសេររៀបរាប់យ៉ាងដូចច្នេះថា « 10/7/2021 រីករាយថ្ងៃកំណើតប្តីសំលាញ់ចិត្តអូន អូនជូនពរប្តីសំលាញ់មានសុខភាពល្អ សំណាងល្អ កន្លែងការងារជួបតែមេកើយល្អ សណ្តោសប្រណី មិត្តរួមការងារល្អ ជួយទុក្ខធុរៈ ជាពិសេសស្រលាញ់អូន ថែរក្សាអូនបែបនេះរហូតដល់យើងចាស់រៀងខ្លួន ណាប្តីសំលាញ់ » ៕

សុខ រក្សា និង កុល ដាវី
សុខ រក្សា និង កុល ដាវី

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ក្ដៅៗ! ទីបំផុត កូនប្រសារ ឧកញ៉ា ហេង សៀ  មានឈ្មោះថា ឃន ឈុនដារ៉ា ព្រមសូមទោស កញ្ញា មាន ពេជ្ររីតា ជាសាធារណៈហើយ
អ្នកនិពន្ធ និងសម្ដែងឆ្នើម ងួន សុបិន កំពុងមានទុក្ខជាទម្ងន់ ព្រោះលោកយាយ ទទួលមរណភាព
សង្ស័យពុលស្រាស! បន្ទាប់ពីមានស្លាប់បន្តបន្ទាប់ ឡើងដល់១១នាក់ហើយ នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រោយលួចស្រាសផឹកកំដរបុណ្យសព
វាសនាមើលមិនឃើញ! ពីក្មេងស្រីដើរលក់វត្ថុអនុស្សាវរីយទីទាល់ម្នាក់ តែពេលនេះសម្រស់និងជីវិត យ៉ង់ ស្រីនីត ប្លែកជាងមុនឆ្ងាយណាស់
រ៉ូស បញ្ចាក់ច្បាស់ៗថា  មិនចូលខ្លួន តាមការកោះហៅរបស់មេធាវី ទ្រី ដាណា ឡើយ ព្រោះនាងថា…
telegram : 066 74 3388