ភ្នំពេញ៖ អតីតបេក្ខភាព កម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ចាន់ សុបញ្ញា សព្វថ្ងៃកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ក៏ដូចជាមិត្តៗយុវវ័យ។
បទចំរៀងស្នេហាចាក់ដោតដល់បេះដូង “មិនងាយបោះបង់គេ តែគេបោះបង់ងាយ” បានធ្វើឲ្យប្រជាប្រិយភាពរបស់ បញ្ញា កាន់តែមានសន្ទុះទ្វេរឡើង។ ថ្វីបើជាតារាក្មេងខ្ចីជាងជាងគេនៅផលិតកម្មហង្សមាសក្ដី តែបើនិយាយពីអ្នកគាំទ្រ បញ្ញា មានហ្វេនៗច្រើនប្រហាក់ប្រហែលនឹងតារាចាស់វស្សាខ្លះដែរ។

ការផ្លាស់ប្ដូ ការរៀបចំខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យ បញ្ញា កាន់តែស្រស់ស្អាតខ្លាំងសឹងតែមើលមិនចង់ស្គាល់បើយើងងាកទៅមើលកាលដែលប្អូនទើបតែចូលប្រលងដំបូងៗ៕





អត្ថបទ៖ រ៉ន សុផាន់ណា