2022/08/11 at 11:53 AM
Banner Top
ខ្សែលើគេម្លេះ! តារាស្រីម្នាក់ ត្រូវផលិតករលេបយកលុយញើសឈាមនាង ថ្លៃខ្លួនថត ជាង២លានដុលារ បន្ទាប់ពីការថតរឿងបានបញ្ចប់

ហុងកុង៖ តម្លៃខ្លួនដែលបានព្រមព្រៀងគ្នាជាង ២លានដុលារ ត្រូវបានក្រុមហ៊ុនផលិតភាពយន្តមួយលេបយកទាំងអស់ ដោយក្រុមហ៊ុននោះមិនព្រមប្រគល់លុយនោះមកឲ្យទៅ កញ្ញា Mao Xiaotong ទាល់តែសោះ បើទោះបីភាពយន្តបានមួយនោះបានថតចប់ជាងបីឆ្នាំទៅហើយក្ដី។

តាមការចុះផ្សាយផ្លូវការពីសារព័ត៌មានចិន QQ កាលពីថ្ងៃទី ១៦ ខែមិថុនា បានរាយការណ៍ថា តារាស្រីវ័យក្មេង កញ្ញា Mao Xiaotong ត្រូវបានក្រុមហ៊ុនផលិតភាពយន្តមួយស៊ីដាច់ថ្លៃខ្លួនថតនាង ជាង ២លានដុលារ ដោយមិនព្រមចេញមុខសងនោះឡើយ។សារព័ត៌មានខាងលើក៏បានបញ្ជាក់ដែលថា នាងបានទទួលថតឲ្យក្រុមហ៊ុនខាងលើនៅកំឡុងដើមឆ្នាំ ២០១៨ ហើយភាពយន្តនោះមានចំណងជើងថា  Hua Jiang Hu zhi Bu Liang Ren ។

Mao Xiaotong

ក្ដីក្ដាំងខាងលើត្រូវបានប្រកាសសាលក្រមដោយតុលារការ ទីក្រុងប៉េកាំង ដោយតុលារការបានតម្រូវឲ្យក្រុមហ៊ុននោះសងទឹកប្រាក់ទាំងអស់ត្រឡប់មកឲ្យនាង Mao Xiaotong វិញជាដាច់ខាត​ ហើយបូករួមនឹងថ្លៃសងជំងឺចិត្តផងដែរ ដែលគិតជាទឹកប្រាក់ប្រមាណជា ៣០ម៉ឺនដុលារអាមេរិច តែយ៉ាងណាមិញក្រុមហ៊ុនខាងលើបានប្រាប់ថា ពួកគេគ្មានប្រាក់សម្រាប់សងទៅតារាស្រីខាងលើនោះទេ៕

 Mao Xiaotong
 Mao Xiaotong

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply