ហុងកុង៖ តារាស្រីវ័យ ៦៧ឆ្នាំ អ្នកនាង Angie Chiu ត្រូវបានគ្រប់គ្នាស្គាល់ថាជាតួឯកស្រីក្នុងរឿងពស់ស ពស់ខៀវកាល ដែលនាងបានសម្ដែងកាលពីប្រមាណជាង៣០ឆ្នាំមុន។
យ៉ាងណាមិញនៅក្នុងកម្មវិធីល្បីឈ្មោះមួយដែលមានឈ្មោះថា The Detective’s Adventure អាចនឹងមានវត្តមានតារាស្រីលំដាប់ជួរមុខអ្នកនាង Angie Chiu នៅភាគបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sina។

គួរបញ្ជាក់ដែលថា អ្នកនាងត្រូវបានគេអញ្ជើញឲ្យចូលរួមថតខ្សែភាពយន្តពស់ស ពស់ខៀវ កាលពី ៣០ឆ្នាំមុន ហើយរឿងភាគដ៏ពេញនិយមមួយនេះត្រូវបានគេចាក់ផ្សាយក្នុងកំឡុងឆ្នាំ ១៩៩១ ហើយបើងាកមកមើលសម្រស់នាងនៅពេលនេះវិញគឺនៅតែស្រស់ស្អាតដូចមុនដដែល ពោល ហាក់មិនសូវប្រែប្រួលអ្វីខ្លាំងនោះទេ៕


ប្រភព៖ news.zing.vn ប្រែសម្រួល៖ រ៉ន សុផាន់ណា