ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេរ លោក ឆាយ វីរៈយុទ្ធ ម្ចាស់បទ « ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ » បច្ចុប្បន្នលោកកំពុងទទួលបានប្រជាប្រិយភាពជាខ្លាំងពីសំណាក់មិត្តអ្នកគាំទ្រ ជាពិសេសមិត្តៗយុវវ័យ។
តារារូបស្រស់ សម្បុរសណ្ដែងបាយរូបនេះ បានសាងភាពល្បីល្បាញមកអស់ជាងមួយទសវត្សទៅហើយ ស្របពេលតារាៗដែលរះដំណាលលោកភាគច្រើនបានលិចចោលវិស័យមួយនេះស្ទើរតែអស់ទៅហើយ។បទចមរៀងពិរោះៗរាប់រយបទដែលផលិតដោយ ផលិតកម្មសាន់ដេរ បានជួយជ្រំជ្រែងលោកឲ្យកាន់តែមានឈ្មោះបោះសំលេងពីមួយថ្ងៃទៅមួយ នោះក៏គួបផ្សំអំពីរទេព្យកោសល្យនិងសំឡេងដ៏សែនស្រទន់ពីធម្មជាតិដែលលោក មានផងដែរ។

យ៉ាងមិញនៅលើបណ្ដាយសង្គមផ្ទាល់ខ្លួនរបស់លោក ជារឿយៗហ្វេនៗតែងតែបានឃើញនូវរូបភាពថ្មីៗស្ទាយ៍តែងខ្លួនប្លែក ត្រូវបានគេបង្ហោះចូលគណនីរបស់លោក ឆាយ វីរៈយុទ្ធ ជាមួយគ្នានោះដែរ អ្នកគាំទ្រតែងតែលាន់មាត់សរសើរមិនចេះដាច់អំពីរភាពសង្ហាររបស់លោក រហូតដល់មហាជនខ្លះលើកឡើងទៀតថា ក្មេងខ្លះសម្រស់អែបកៀន៕





អត្ថបទ៖ រ៉ន សុផាន់ណា