បើនិយាយពី របាំព្រះរាជទ្រព្យ គឺពុំសូវមានអ្នកសិល្បៈណាចេះរាំនោះឡើយ តែប្លែកអីចំពោះតារា៦ដួងនេះវិញ មិនត្រឹមតែស្អាតពូកែសម្ដែង និងច្រៀងនោះទេ ថែមទាំងអាចរាំរបាំព្រះរាជទ្រព្យបានយ៉ាងស្ទាត់ជំនាញទៀតផង។
ចង់ដឹងថាមានតារារូបណាខ្លះនោះ តោះទៅទស្សនាទាំងអស់គ្នា៖
១. អ្នកនាង ឱក សុគន្ធកញ្ញា

អ្នកនាងត្រូវបានក្រុមគ្រួសារបណ្ដុះបណ្ដាលឲ្យស្រលាញ់សិល្បៈបុរាណតាំងពីកុមារភាពមកម៉្លេះ។
២. កញ្ញា នី មុន្នីនាថ

កញ្ញា នី មន្នីនាថ ក៏ជានាដការីដែលសិក្សាផ្នែកសិល្បៈបុរាណក្នុងសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈផងដែរ។
៣. អ្នកនាង សួស វីហ្សា

សួស វីហ្សា ក៏ជានាដការីដ៏ឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈដែរ។

៤. កញ្ញា ចម្រើន សុភា

កញ្ញាបានបញ្ចប់បរិញ្ញាបត្រជំនាញរបាំបុរាណ នៅមហាវិទ្យាល័យនាដសាស្រ្ដនៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ។
៥. កញ្ញា ចម្រើន សុភ័ក្រ

ចំណែកតារាចម្រៀងសំលេងស្រទន់ រូបនេះវិញក៏ធ្លាប់ហ្វឹកហាត់ និងសម្ដែងរបាំបុរាណក្នុងក្រុមកុមារបាសាក់មុនក្លាយជាតារាចម្រៀងនៅផលិតកម្មហង្សមាស។
៦.អ្នកនាង ពុំ ធារ៉ាចិន្តា

អ្នកនាង ពុំ ធារ៉ាចិន្តា ជានាដការីដែលកំពុងបម្រើការងារនៅក្នុងនាយកដ្ឋានទស្សនីយភាពរបស់ក្រសួងវប្បធម៌៕
អត្ថបទ៖ រ៉ន សុផាន់ណា