ហុងកុង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Apple Daily បានសរសេររៀបរាប់ថាតារាស្រីល្បីឈ្មោះកញ្ញា Yang Qi បានធ្លាក់ខ្លួនធ្វើជាបុគ្គលិកសន្តិសុខ បន្ទាប់ពីជំងឺកូវីដរាលដាលខ្លាំងពេក រហូតលែងមានអ្នកហៅនាង ថតកុន។
នាងបានបញ្ជាក់ប្រាប់សារព័ត៌មានខាងលើទៀតថា នាងបានធ្វើការងារជាសន្តិសុខ អស់ជាងកន្លះឆ្នាំទៅហើយដើម្បីយកប្រាក់ចិញ្ចឹមក្រពះហើយមកទល់នឹងពេលនេះទៅហើយ Yang Qi មិនទាន់មានខាងផលិតករណាទាក់ទងមកនាងឲ្យដើម្បីថតរឿងថ្មីនៅឡើយទេ។

យ៉ាងណាមិញ តារាស្រីវ័យ ៣៧ឆ្នាំ រូបនេះ ពិតជាអរគុណដល់សកលវិទ្យាល័យមួយខ្លាំងណាស់ដែលបានផ្ដល់ការងារជាសន្តិសុខដល់នាងធ្វើ ព្រោះកន្លងមកនាងមិនត្រូវបានគេអនុញ្ញាតឲ្យធ្វើការនោះទេព្រោះគេគិតថានាងគ្មានសមត្ថភាពបំពេញការងារ។សូមបញ្ជាក់ដែលថានាងជាតារាមួយដួងដែលធ្វើការជាតួសម្ដែងឲ្យទូរទស្សន៍ TVB ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ រ៉ន សុផាន់ណា