2022/08/11 at 12:47 PM
Banner Top
ធ្លាប់ស្ដាប់បទគាត់អត់? ក្រោយស្ងាត់បាត់ឈឹងលើឆាកតន្ត្រី ឈឿន ឧត្តម ប្រើជីវិតសាមញ្ញបែបនេះទៅវិញ

ភ្នំពេញ៖ លោក ឈឿន ឧត្តម ជាតារាចម្រៀងជើងចាស់ដែលមានសំលេងស្រទន់ ផ្អែម និងពូកែថ្នម ព្រមទាំងអាចបកស្រាយបទចំរៀងបានស្ទើរតែគ្រប់ទម្រង់ផងដែរ។

បទចំរៀងមួយបទៗរបស់លោក ដែលមានចេញលក់លើទីផ្សារ ហាក់មិនសាបសូន្យទៅណា ពោលគឺនៅតែមានអ្នកចូលចិត្តស្ដាប់ច្រើនទៅៗដដែល បើទោះបីជាសាម៉ីខ្លួនបានបាត់ដំណឹងសូន្យឈឹងពីឆាកតន្ត្រីហើយក្ដី។

   លោក ឈឿន ឧត្តម

យ៉ាងណាមិញតាមប្រភពច្បាស់ការមួយបានបញ្ជាក់ប្រាប់ច្បាស់ៗយ៉ាងដូចច្នេះថា មូលហេតុចម្បងដែលមិនសូវឃើញវត្តមាន លោក ឈឿន ឧត្តម លើកម្មវិធីផ្សេងៗ នោះក៏ព្រោះថាលោកត្រូវបានគេមើលរំលង និងមិនសូវមានអ្នកហៅឡើងកម្មវិធីដូចពេលមុននោះទេ ចំណែកបញ្ហាសុខភាពវិញ បំពង់ក និងច្រមុះរបស់លោកមានបញ្ហា ដូចច្នេះទើបមិនសូវបានឡើងឆាក។ តែបច្ចុប្បន្នលោកច្រៀងឲ្យភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ ហើយលោកក៏បញ្ជាក់ដែលថាលោកនឹងមិនបោះបង់ក្ដីស្រមៃជាតារាចម្រៀងនេះចោលនោះឡើយ៕

   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
រូបភាព

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply