2022/08/11 at 12:37 PM
Banner Top
មានរឿងអ្វីអ៉ីចេះ! ស៊ឹម ស្រីនិច ប្រកាសលាឈប់ពីវិថីសិល្បៈ?

ភ្នំពេញ៖ ស៊ឹម ស្រីនិច ជាតារាសម្ដែង និងពិធីការិនីវ័យក្មេង ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនដែលជាទស្សនិកជន នោះក៏ព្រោះតែទេពកោស្យដ៏ប៉ិនប្រសព្វរបស់កញ្ញា។ តារាស្រីមុខមានមន្តស្នេហ៍រូបនេះ ក៏ធ្លាប់ម្ដែងខ្សែភាពយន្តជាច្រើនរឿងរួចមកហើយផងដែរ ទាំងរឿងភាគចាក់ផ្សាយនៅទូរទស្សន៍និងរឿងដុំ ដែលគេចាក់បញ្ចាំងតាមរោងកុននានា។

យ៉ាងណាមិញបើក្រឡែកមកមើលជីវិតឯកជនរបស់កញ្ញាវិញ ជាទូទៅចំណង់ចំណូលចិត្តរបស់កញ្ញា ជារឿយៗអ្នកដែលនិយមលេងបណ្ដាយសង្គមច្បាស់ជាបានឃើញរូបភាពដ៏ស្រស់ស្អាតជាច្រើន ដែលនាងបានបង្ហោះបង្អួតសម្រស់ទៅមិត្តអ្នកគាំទ្រ ក៏ដូចជាមហាជន។ រូបនីមួយៗមានភាពឆ្នៃប្រឌិតខ្ពស់ ជាមួយស្ទាយ៍លេងខ្លួនខ្យូតៗ បូករួមនឹងស្ទាយ៍បែបសាច់ស៉ីផងដែរ ដែលធ្វើឲ្យមហាជនជាពិសេសបុរសៗឃើញហើយទ្រាំមិនសរសើរមិនបាន។

តែអ្វីដែលធ្វើឲ្យមហាជន ក៏ដូចជាមហាជនភ្ញាក់ផ្អើល នោះគឺនាងបានរៀបរាប់ថានាងអាចនឹងបញ្ចប់អាជីពជាអ្នកសិល្បៈ ដោយសំណេរនោះបានផុសប៉ុន្មានម៉ោងមុននេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា ដោយ ស្រីនិច បានរៀបរាប់យ៉ាងដូចច្នេះថា « លាហេីយជីវិតសិល្បះ៦ឆ្នាំ នាងខ្ញុំទទួលបានការសេីចសប្បាយនឹងសំណេីចជាច្រេីនហេីយមេរៀនក៍រាប់មិនអស់ថែមទៀតផង អរគុណដល់បងៗអ្នកដឹកនាំ ក្រុមហ៊ុនផលិតកម្មទាំងអស់ដែលធ្លាប់ផ្តល់ឪកាសនឹងស្នាមញញឹមដល់ក្មេងស្រីម្នាក់នេះអោយរៀនក្រោកឈរដេីរដេកអង្គុយបែតបត់គ្រប់ស្ថានការនឹងកាល:ទេស:ទាំងអស់ ហេីយជាចុងក្រោយក៍សុំទោសទៅដល់បងៗ directors ដែលប្អូនសុំអនុញ្ញាតមិនបានទទួលការងារថតវិញដោយប្អូនត្រូវបំពេញធុរកិច្ចដែលត្រូវបំពេញមេីលថែខ្លួនឯងនឹងការងារដែលគប្បីនឹងផ្អាករឺក៍បញ្ចប់ពីជីវិតសិល្បះមួយនេះ តែការងារសាច់រឿងដែលដក់ជាប់អារម្មណ៍ខ្លាំងបំផុតគឺសាច់រឿងដែលបានរ៉ាយរ៉ាប់ស្រលាញ់លេីសពីរការរំពឹងទុកទាំងពីររឿងរបស់បងប្រុស Dara Khemerak ប្អូនអរគុណបងប្រុសដែលស្រលាញ់ប្អូនស្រីម្នាក់នេះនឹងតែងតែផ្តល់នៅតួមនោសញ្ចេតនាដក់ជាប់អារម្មណ័នីមួយៗដល់ប្អូន អារម្មណ៍របស់ប្អូនសង្ឃឹមថានឹងបានថតនៅក្រោមស្នាដៃរបស់បងប្រុសនិពន្ធជាថ្មីបេីមាននិស្ស័យលេីវិថីមួយនេះ ថែមទាំងបងៗអ្នកដឹកនាំដែលប្អូនធ្លាប់រួមការងារជាមួយផងដែរ ប្អូនស្រីម្នាក់នេះនឹកបងៗគ្រប់គ្នាស្រលាញ់ពេញបេះដូង អរគុណដល់ហ្វេនៗទាំងអស់ដែលតែងតែគាំទ្រនឹងស្រលាញ់ខ្ញុំជាខ្ញុំ #SimSreyNich #Artistlife #Memory »៕

អត្ថទបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply