ថៃ៖ ក្រោយទទួលដំណឹងថា កញ្ញា ផេនខេក ឆ្លងកូវីដ ភ្លាមៗនោះ កញ្ញាតេវ ក៏ទៅធ្វើតេស្តផងដែរ ដើម្បីពិនិត្យថាតើមានឆ្លងកូវីដដែលឫអត់។
យ៉ាងណាមិញ បន្ទាប់ពីធ្វើតេស្តរួច ជាលិទ្ធផល កញ្ញា តេវ ពុំមានវិជ្ជមានជំងឺកូវីដនោះឡើយ ប៉ុន្តែកញ្ញាត្រូវគេតម្រូវឲ្យនៅផ្ទះដើម្បីធ្វើចត្តាឡីស័ក។វីដេអូដ៏ក្ដៅគគុករបស់នាងកំពុងត្រូវបានគេចែកចាយពេញបណ្ដាញសង្គម ដោយរងនូវការជេរប្រមាថពីប្រជាជនថៃយ៉ាងចាស់ដៃ ក្រោយគេឃើញនាងចេញក្រៅផ្ទះបណ្ដើរឆ្កែ យ៉ាងរំភើយ ទាំងដែលខ្លួនត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះសោះ។

តែយ៉ាងណាមិញ ក៏មានអ្នកមួយចំនួនទៀត បានចូលមកបញ្ចេញមតិថា វាអាចជាឃ្លីបចាស់ ដែលនាងទើបតែបង្ហោះចូលក៏ថាបាន ជុំវិញរឿងនេះមិនទាន់មានការបកស្រាយជាក់លាក់ណាមួយណៅឡើយនោះទេ ៕







ប្រែសម្រួល៖ រ៉ន សុផាន់ណា