2022/08/17 at 2:45 PM
Banner Top
កូវីដអែបកៀន! ​ជា​ វិបុល​ និងភរិយា ជ្រើសរើសជីវិតរស់នៅបែបជនបទ មើលទៅមានក្ដីសុខខ្លាំងណាស់

ភ្នំពេញ៖ ជា វិបុល និងអ្នកនាង គង់​ សុជាតិ បងប្អូនភាគច្រើនប្រាកដជាធ្លាប់ស្គាល់ពួកគាត់ទាំងពីររួចមកហើយ ព្រោះពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធគឺជាពិធីករ ពិធីការិនី ព្រមទាំងជាតារាសម្ដែងដែលមានប្រជាប្រិយភាព ហើយមានរូបសម្រស់ស្រស់ស្អាតក្មេងជាងវ័យមិនគួរឲ្យជឿ។

ក្រោយចាប់ដៃគ្នាជាប្ដីប្រពន្ធ ជា​ វិបុល​ និងភរិយា បង្កើតបានកូនម្នាក់ជាចំណងដៃ។ជារឿយៗយើងតែងតែឃើញរូបភាពស្វីៗ បានផុសចេញពីគណនីហ្វេសប៊ុករបស់អ្នកទាំងពីរជាហូរហែរ គ្រប់រូបភាពទាំងអស់សុទ្ធសឹងតែស្រស់ស្អាត បង្គប់នូវការយកចិត្តទុកដាក់ដែលមានភាពផ្អែមល្ហែមជាងទឹកឃ្មុំខែចែត្រទៅទៀត។

យ៉ាងណាមិញ នៅមុននេះបន្តិចរូបភាពរស់នៅបែបស្រុកស្រែ ត្រូវបានអ្នកទាំងបង្ហាញជូនប្រិយមិត្តក៏ដូចជាមហាជនឲ្យបានឃើញពីជីវិតរស់នៅសាមញ្ញៗនៅឯជនបទ មើលទៅមានក្ដីសុខខ្លាំងណាស់៕

ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply