2022/08/11 at 4:28 PM
Banner Top
ចូលរួមរំលែកទុក្ខ! ម្ដាយ យូរី ទទួលមរណភាពហើយនៅថ្ងៃនេះ ដោយសារតែជំងឺកាចសាហាវមួយ

ភ្នំពេញ៖ នៅមុននេះបន្តិច តាមការប្រកាសផ្លូវការចេញពីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់កញ្ញា យូរី បានសរសេររៀបរាប់យ៉ាងដូចច្នេះថា ” ម៉ាក់ ហា….ម៉ាក់សំរាន្តឲ្យសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ កុំបារម្មណ៍. កូននឹងមើលថែប៉ាឲ្យបានល្អ កូនធ្វើចិត្តសឹងមិនបានទេ លឿនពេកហើយ។ នាងខ្ញុំសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗក្នងពេលអ្នកម៉ាក់របស់ខ្ញុំបានទទួលមរណៈភាពហើយដោយជំងឺ ទឹកនោមផ្អែម នឹង រោគលើសឈាម សូមអភ័យទោស “។

ហើយនៅភ្លាមៗនោះផងដែរ រូបភាពប្រូហ្វាលបណ្ដាញសង្គមរបស់កញ្ញាក៏ប្ដូរមកជារូបភាពកាន់ទុក្ខវិញ។យ៉ាងណាមិញចំពោះមរណៈភាពរបស់ម្ដាយ យូរី បានបញ្ជាក់យ៉ាងច្បាស់ៗថាម្ដាយរបស់កញ្ញាមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម នេះបើតាមអ្វីដែលកញ្ញាបានផុសលើបណ្ដាញសង្គមរបស់នាង។

ក្រោយសារកាន់ទុក្ខផុសមិនបានប៉ុន្មាននាទីផង ដំណឹងដ៏សោកសៅមួយនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ហើយនាំគ្នាចូលខមិនចូលរួមកាន់ទុក្ខគ្រប់ៗគ្នា៕

យូរី
យូរី
យូរី
យូរី
យូរី និង អ្នកម្តាយ
យូរី និង អ្នកម្តាយ
យូរី និង អ្នកម្តាយ

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply