ភ្នំពេញ៖ អ្នកនាង សក្ខណា គឺជាតារាសម្ដែងដែលមានថ្វីដៃយ៉ាងប៉ិនប្រសប់ ក្រៅពីធ្វើជាតួសម្ដែង អ្នកនាងក៏ធ្លាប់ធ្វើជាពិធីការិនីផងដែរ។
បន្ទាប់ពីរៀបការរួច អ្នកនាងបានហោះចាកចេញពីប្រទេសកម្ពុជាដើម្បីទៅរស់នៅក្រៅប្រទេសជាមួយស្វាម៉ី យ៉ាណាមិញបន្ទាប់ពីចាប់ដៃគ្នាសាងគ្រួសារសព្វថ្ងៃអ្នកនាងបង្កើតបានកូនពីរនាក់ជាចំណងដៃនៃស្នេហា ដោយកូនច្បងជាកូនស្រីហើយកូនបន្ទាប់របស់អ្នកនាងគឺកូនប្រុស។
កាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សារ៉ាយ សក្ខណា អ្នកនាងបានពោលយ៉ាងដូចច្នេះថា ” រៀនចប់បានមួយវគ្គហើយ នៅតែ ១២ឆ្នាំទៀតទេបានចប់មែនទែនហើយ ” ដោយអត្ថន័យមួយនេះបានផុសអមជាមួយរូបភាពជាច្រើនស្លឹកដែលថតជុំគ្នាជាមួយកូន ប្រុសស្រី និងឪពុកម្ដាយរបស់អ្នកនាង។

បើក្រឡេកទៅមើលកូនស្រីច្បងរបស់ សក្ខណា វិញមើលទៅស្ទើរតែពេញរូបពេញរាងទៅហើយ ហើយស្រស់ស្អាតដូចជាអ្នកម៉ាក់អ៉ីចឹង ទាំងសម្បុរ និងកាយវិការគឺដូចអ្នកនាងខ្លាំងណាស់ រហូតដល់ហ្វេនៗចូលទៅសរសើរក្នុងខមិនជាហូរហែរ៕







អត្ថបទ៖ រ៉ន សុផាន់ណា