ឥណ្ឌា៖ យោងតាមសារព័ត៌មាន Hindustan Times ចុះថ្ងៃទី២៩ ខែមិថុនា បានរាយការណ៍មកថា តារាស្រីល្បីឈ្មោះ ព្រមទាំងជាអ្នកនយោបាយប្រចាំប្រទេសឥណ្ឌា កញ្ញា Mimi Chakraborty បានធ្លាក់ខ្លួនឈឺធ្ងន់បន្ទាប់ពីនាងទទួលការចាក់វ៉ាក់សាំងបាន៤ថ្ងៃ។ សូមបញ្ជាក់ដែលថាវ៉ាក់សាំងដែលគេចាក់ឲ្យនាងគឺជាវ៉ាក់សាំងកូដ១៩ ក្លែងក្លាយ ដែលនាងបានទទួលពីកន្លែងបោកប្រាស់មួយ។
នាង Mimi Chakraborty ត្រូវបានគេស្គាល់ថាជាតារាសម្ដែងដែលមានប្រជាប្រិយភាពខ្លាំងនៅប្រទេសឥណ្ឌា ហើយនាងក៏ធ្លាប់លេចមុខក្នុងខ្សែភាពយន្តល្បីៗដូចជា Bengali ព្រមទាំងខ្សែភាពយន្តផ្សេងៗទៀតរាប់មិនអស់។

យ៉ាងណាមិញនៅថ្ងៃនេះសុខភាពរបស់នាងកាន់តែយ៉ាប់ទៅៗហើយ ដោយនាងចាប់ផ្ដើមមានអាការៈ ឡើងសម្ពាធឈាម ឈឺពោះនិង ខ្វះជាតិទឹកដោយសារតែបែកញើសច្រើនពេក៕


ប្រភព៖ Zingnews ប្រែសម្រួល៖ រ៉ន សុផាន់ណា