2022/08/11 at 12:46 PM
Banner Top
មេម៉ាយមានអ្វីមិនល្អ! Zhao Li Ying ស្រស់ស្អាតទ្វេដង ក្រោយលែងលះប្ដីបានពីរខែ

ហុងកុង៖ យោងតាមការរាយការណ៍របស់សារព័ត៌មានចិនមួយដែលមានឈ្មោះថា Mirror Media ចុះថ្ងៃទី០៩ ខែ​មេសា កន្លងទៅថ្មីៗនេះ បានរៀបរាប់ល្អិតអំពីការចែកផ្លូគ្នារវាងលោក Feng Shaofeng និងអ្នកស្រី Zhao Li Ying

ក្រោយពេលលែងលះដាច់ស្រេចជាមួយអតីតស្វាម៉ី ក្នុងពេលថ្មីៗនេះ គេស្រាប់តែប្រទះឃើញនាងស្អាត និងប្លែកជាងមុនខ្លាំងជាមួយរ៉ូបអូសដី ប្រៀបបាននឹងព្រះនាងក្នុងរឿងនិទាន។រ៉ូបដ៏ស្រស់ស្អាតមួយនេះត្រូវបានគេរាយការណ៍មកថា នាងស្លៀកដើម្បីត្រៀមខ្លួនចូលរួមកម្មវិធីធំមួយនៅ​ទីក្រុង​សៀងហៃ ហើយនាង Zhao Li Ying ​ជា​អ្នក​តំណាងប្រេន​នាឡិកា​ដៃ​​ល្បី​ឈ្មោះមួយនោះផងដែរ។

Zhao Li Ying

គ្រប់រូបភាពដែលអ្នកការសែតថតបានពីតារាស្រី វ័យ៣៣ឆ្នាំ រូបនេះគឺសុទ្ធសឹងតែស្រស់ស្អាតទាំងអស់ រហូតធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ ហើយលួចច្រណែនគ្រប់គ្នាពីសម្រស់របស់នាង ហើយនោះក៏ព្រោះថារូបភាពដ៏ស្រស់ស្អាតទាំងនោះត្រូវបានគេបញ្ជាក់យ៉ាងច្បាស់ៗថាពុំទាន់ឆ្លងកាត់ការ edit អ្វី​ទាំង​អស់៕

Zhao Li Ying
Zhao Li Ying

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

សម្តេចតេជោ សូមឲ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកទីក្រុងភ្នំពេញ អនុគ្រោះក្នុងការយកថ្លៃឈ្នួលពីកម្មករ កម្មការនី រស់នៅតាមផ្ទះជួល
អត់ខ្វល់គេថាចំលងពីអ្នកដទៃ! ម៉ូលីកា និងស្វាម៉ី នាំគ្នាឡាយធ្វើខ្លួនប្លែកៗ ដូច ថមមី ដែរ ដើម្បីឲ្យគេមើល(មានវីដេអូ)
អាណិតណាស់! ស្រលាញ់គ្នា៦ឆ្នាំ ចុងក្រោយខាងប្រុសទៅរៀបការជាមួយស្រីថ្មី ខាងស្រីទទួលយកមិនបាន កើតជាមនុស្សមានវិបត្តិផ្លូវចិត្ត សើចយំតែម្នាក់ឯងលែងដឹងអី(មានវីដេអូ)
អបអរសាទរ! ប្រាក់ខែគោលកម្មករ នៅឆ្នាំ២០២២គឺ១៩៤ដុល្លារ ក្រោយសម្តេចតេជោថែម ២ដុល្លារបន្ថែមទៀត
អបអរសារទរ! ថ្ងៃទីនេះកញ្ញា Pancake បានត្រឡប់ទៅផ្ទះហើយ បន្ទាប់ពីសម្រាកព្យាបាលកូវីដអស់ជាច្រើនថ្ងៃ
telegram : 066 74 3388