ភ្នំពេញ៖ កញ្ញា គង់កា សព្វថ្ងៃជាតារាសម្ដែង តារាម៉ូឌែល ព្រមទាំងជាអ្នកតំណាងឲ្យផលិតផលល្បីៗផងដែលនៅកម្ពុជា។
ស្រីស្រស់សាច់សរខ្ចី ដៃជើងស្រឡូនរូបនេះ ហាក់មមាញឹកជាខ្លាំងជាមួយនឹងការងាររបស់ខ្លួន តែយ៉ាងមិញនៅពេលទំនេរពីការងារកញ្ញាតែងតែផលិតវីដេអូខ្លីៗអំពីការធ្វើម្ហូបនិងចំនេះដឹងផ្សេងៗទៀតចែកជូនបងប្អូនទស្សនា។

តារាស្រីរូបនេះត្រូវបានអ្នកគាំទ្រសរសើរថា មិនចេះលេងចរិក មិនលាក់បាំង ឫកពា និយាយរួមកញ្ញាតែងតែមានចរិកពិតៗនៅក្នុងវិដេអូរបស់នាងទៅកាន់អ្នកទស្សនា ដូចនេះហើយទើបធ្វើឲ្យអ្នកគាំទ្រហាក់ពេញចិត្តនឹងវីដេអូរបស់ គង់កា ជាខ្លាំង។
បើកងាកមកមើលពីរឿងរ៉ាវឯកជនរបស់នាងវិញ នៅថ្ងៃម្សិលមិញនេះ គង់កា បានបើកបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាលើកដំបូងឲ្យមហាជនបានស្គាល់ ដោយនាងបានផុសរូបនោះអមជាមួយ Caption វែងអន្លាយ អានហើយរំហើបជំនួស ជាមួយអត្ថន័យបែបយកចិត្តទុកដាក់ពីដៃគូ៕




អត្ថបទ៖ រ៉ន សុផាន់ណា