ភ្នំពេញ៖ បន្ទាប់ពីរៀបការ សាងគ្រួសារជាភរិយាសំណព្វចិត្តរួចមក សព្វថ្ងៃលោកមានកូនស្រីម្នាក់អាយុជាងមួយខួបធ្វើជាចំណងដៃនៃអាពាហ៍ពិពាហ៍ របស់ពួកគេ។
បើរំលឹកទៅរឿងអតីតកាលវិញ លោក នី រតនា ត្រូវបានពុកម៉ែបងប្អូនស្គាល់លោកមកជាហូរហែរនឹងសាងភាពល្បីល្បាញខ្លាំង បន្ទាប់ពីរូបលោកចូលរួមប្រកូតក្នុងកម្មវិធីលំដាប់ពិភពលោកមួយដែលមានឈ្មោះថា Cambodia Idol ហើយពេលនោះ លោកទទួលបានសន្ទុះនៃការគាំទ្រខ្លាំងណាស់ពីអ្នកទស្សនា នោះក៏ព្រោះថាលោកមានទេពកោសល្យខ្ពស់ ហើយសំលេងរបស់លោកពិរោះប្លែកពីគេ។

ក្រោយសាងភាពល្បីល្បាញបានពីរទៅបីឆ្នាំ លោកក៏សម្រេចចិត្តរៀបការ។ជាញឹកញយលោកតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយភរិយានិងកូនស្រី ចែកជូនហ្វេនៗដើម្បីមើល។យ៉ាងណាមិញ បើងាកមកមើលកូនស្រីលោកវិញ អាយុទើបតែជាងមួយខួបទេ តែសម្រស់ស្រស់ស្អាតមិនធម្មតា បូករួមជាមួយខោអាវខ្យូតៗមើលទៅដូចមនុស្សេពេញវ័យអ៉ីចឹង៕







អត្ថបទ៖ រ៉ន សុផាន់ណា