2022/08/17 at 2:43 PM
Banner Top
តារាចម្រៀងម្នាក់ព្យាយាម​បញ្ចប់​ជីវិត​ខ្លួន​​ឯង ក្រោយ​ជាប់​ទោសពីបទរំលោភ​នារីម្នាក់

កូរ៉េខាងត្បូង៖ រឿងរ៉ាវតារាកូរ៉េម្នាក់ព្យាយាមបញ្ចប់ជីវិតខ្លួនឯងដោយសារតែរងការចោទប្រកាន់ពីបទរំលោភបំពាននារីម្នាក់ កំពុងក្លាយជាប្រធានបទដែលមានអ្នកតាមដានយ៉ាងក្ដៅគគុកនៅថ្ងៃនេះ។

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មាន  My Daily បាន​រាយការណ៍​ថា តារាសម្រៀងប្រចាំក្រុម BAP លោក Himchan បានព្យាយាមស្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួនឯងបន្ទាប់ពីជួបរឿងដ៏អាម៉ាស់ផ្ទួនៗគ្នា តែជាសំណាងល្អការប៉ុនប៉ងនេះមិនបានសម្រេចនោះឡើយ បន្ទាប់ពីម្ដាយរបស់លោកបានមកជួយទាន់។បច្ចុបន្នតារាប្រុសល្បីឈ្មោះរូបនេះកំពុងតែសម្រាកព្យាបាល​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។

គួររំលឹកដែលថាកាលពីឆ្នាំ២០២១៨ លោកបានជាប់ទោស១០ខែ បន្ទាប់ពីលោកទទួលបានការចោទប្រកាន់ពីនារីម្នាក់ថាត្រូវលោករំលោភនៅសណ្ឋាគារមួយនៅឯខេត្ត Gyeonggi ។បន្ទាប់ពីចេញពីគុកលោកនៅតែបដិសេធថាមិនបានសំលោភនារីខាងលើនោះទេ តែវាជាការព្រមព្រៀងគ្នា ដោយលោកបញ្ជាក់ថា នារីនោះជាសង្សាររបស់លោក។ការតវ៉ាក្ដីនៅតែបន្តឡើង តែលោកត្រូវតុលាការច្រានចោលដដែល។ ដោយសារតែសម្ពាធផ្លួវចិត្តខ្លាំងពេកទើបធ្វើឲ្យលោក ព្យាយាមបញ្ចប់ជីវិតខ្លួនឯងយ៉ាងដូចច្នេះទៅ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply