យោងតាមហោរាសាស្ត្រចន្ទគតិចិនសែ ដែលបានចេញផ្សាយមុននេះថា អ្នកកើតឆ្នាំទាំង៨នេះសុទ្ធសឹងតែជាឆ្នាំ ដែលបានសាងតែផលបុណ្យកុសលយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីជាតិមុន ដូច្នេះពួកគេសមនឹងទទួលបាន លាភ ទ្រព្យ មាសប្រាក់ កែវកង សុភមង្គល ព្រមទាំងសម្រេចនូវរាល់ការប៉ងប្រាថ្នាគ្រប់យ៉ាង ។ ផលល្អ និងលាភសំណាងនឹងតបស្នងអ្នកកើតក្នុងឆ្នាំទាំង៨នៅក្នុងជាតិនេះពោលគឺនៅក្នុងរង្វង់បីខែខាងមុខនេះតែម្តង ។
ក្បួនហោរបានបញ្ជាក់ថា នៅក្នុងរង្វង់បីខែនេះលោកអ្នកមានបារមីតេជះ មានឫទ្ធិអំណាចខ្លាំងក្លា មានមនុស្សជួយជ្រោមជ្រែងការងារតូចធំ ប្រមូលផ្តុំលាភសក្ការៈដើម្បីឱ្យដំណើរជីវិតអ្នកបានក្លាយជាមនុស្សមានសម្បត្តិទ្រព្យមហាសាល ។
ជើងលេខបានបន្ថែមថា អ្នកឆ្នាំទាំង៨នេះសុទ្ធតែជាក្រុមឆ្នាំដែលមានទេវតាតាមថែរក្សា មានសំណាង ឈ្នះអស់មារសត្រូវ ប្រាថ្នាអ្វីតែងបានសម្រេច ហើយទៅថ្ងៃអនាគតនឹងបានក្លាយជាសេដ្ឋី គហបតី ឬក៏អភិជនជាន់ខ្ពស់ជាក់ជាមិនខាន ។

នៅរង្វង់បីខែនេះលោកអ្នកមានង៉ូវហេងល្អ មានលាភ មានលុយ មាសប្រាក់ វត្ថុមានតម្លៃហូរចូលមកដូចទឹកបាក់ទំនប់ ។ រីឯការងាររកទទួលទានគ្រប់ច្រកល្ហកជួបតែសុខសប្បាយទទួលលាភជ័យ បរិបូណ៌ដោយមាសប្រាក់ ។ ការធ្វើដំណើរទៅណាមកណាជួបតែសុខសប្បាយជារៀងរហូត ចំណែកសេចក្តីស្នេហា កំលោះក្រមុំ អ្នកមានគ្រួសារ អ្នកមិនទាន់មានគ្រួសារ មេម៉ាយ ពោះម៉ា់យភប់ប្រសព្វតែសុភមង្គល ត្រជាក់ត្រជំ ថ្កុំថ្កើងដូចស្រមោច និងស្ករមហាប្រពៃក្រៃលែង ។ ពណ៌នាំលាភសំណាង ពណ៏ទឹកក្រូច ប្រផេះ បៃតង មាស និងឈាមជ្រូក, លេខនាំលាភសំណាងលេខ៩៩៩ បញ្ជូនសារសុំលាភហេងឥឡូវនេះ ។

ហេតុដូចនេះយើងជាទេវតាថែរក្សាឆ្នាំថ្មីក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមឲ្យលោកអ្នកកើតឆ្នាំទាំង៨ជួបតែលាភសំណាង ទ្រព្យធន យសស័ក្តិ និងពោរពេញទៅដោយសុខសុភមង្គលជារៀងរហូតទៅ ៕