ចិន៖ រឿងអាស្រូវដ៏ធ្ងន់ធ្ងរមួយរបស់តារាប្រុសល្បីល្បាញម្នាក់នៅហុងកុង កំពុងត្រូវបានគេចែកចាយតៗគ្នាផ្អើលបណ្ដាញសង្គមរបស់ចិន កាលពីពេលថ្មីៗនេះ។
លោក Kris Wu កំពុងរងការវាយប្រហារពាក្យសម្ដីពីអ្នកលេងបណ្ដាញសង្គមយ៉ាងចាស់ដៃ ក្រោយធ្លាយដំណឹងថាជាព្រានារីញ៉ែស្រីក្មេងៗច្រើននាក់ក្នុងពេលតែមួយ។

រឿងរ៉ាវនេះបានផ្ទុះឡើងស្របពេលដែលឆាតរបស់លោកត្រូវបានបែកធ្លាយ ហើយត្រូវបានគេយកវាទៅផុសលើបណ្ដាយសង្គម នៅក្នុងឆាតនោះគេសង្កេតថា Kris Wu បានឆាតទៅ ស្រីៗក្មេងៗជាច្រើននាក់ក្នុងពេលតែមួយ ហើយរឿងនេះធ្វើឲ្យលោកអាម៉ាស់រហូតដល់លែងហ៊ានទទួលការសម្ដែងទៀត។
តាមពាក្យចចាមអារ៉ាម បានលេចលឺថា Kris Wu កំពុងតែផ្អាកទទួលការសម្ដែងជាបណ្ដោះអាសន្ន តែនេះមិនទាន់ច្បាស់នៅឡើយទេថាលោកពិតជាដើរចេញពីវិស័យសិល្បៈមែនឫក៏យ៉ាងណា៕


ប្រភព៖Kenh14.vn
ប្រែសម្រួល៖ រ៉ន សុផាន់ណា