ហុងកុង៖ បើនិយាយដល់ឈ្មោះ ទិនហ្វី ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់លឺឈ្មោះជាក់ជាពុំខាន ហើយប្រិយមិត្តខ្លះទៀតស្គាល់ទាំងមុខទៀតផង រឺក៏អាចនិយាយថាជានិមិត្តរូបផងក៏មិនដឹង ព្រោះលោកជាតារាសម្ដែងដែលមានប្រជាប្រិយភាពខ្លាំងនៅអាស៊ី ជាពិសេសនៅកម្ពុជា ប្រជាជនខ្មែរយើងនិយមតាមដានទស្សនារឿងដែលលោកសម្ដែងខ្លាំងណាស់។

លោក ទិនហ្វី មានឈ្មោះពិតហៅថា Stephen Chow លោកកើតនៅនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៦៤ នៅក្នុងទីក្រុងហុងកុង។បើនិយាយពីជីវភាពរបស់លោក គឺខ្វះខាតខ្លាំងណាស់កាលពីមិនទាន់ប្រឡូកក្នុងវិស័យភាពយន្ត លោកជាកូនកំព្រាឳពុក ព្រោះម្ដាយលោកលែងលះស្វាម៉ី តាំងតែពីលោកនៅតូចៗមកម្លេះ។
ដើម្បីជួយទំនុកបំរុងគ្រួសារលោកត្រូវសម្រេចចិត្តឈប់រៀន ហើយដើរស្វែងរកការងារធ្វើ។ទិនហ្វី បានឈានជើងក្នុងវិស័យសិល្បៈដំបូងក្នុងឆ្នាំ ១៩៨១ ហើយមកទល់នឹងពេលនេះលោកទទួលាបានពានជាតារាឆ្នើមរាប់មិនអស់៕







អត្ថបទ៖ រ៉ន សុផាន់ណា